បច្ចុប្បន្នយុវវ័យ ភាគច្រើនឆាប់ប្រឡូក ក្នុងទំនាក់ទំនងផ្លូវភេទ ធ្វើឲ្យជួបហនិភ័យខ្ពស់

ភ្នំពេញ៖ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោកស្រី គឹម សេដ្ឋានី បានថ្លែងថា នាពេល បច្ចុប្បន្ននេះ នៅកម្ពុជា យុវវ័យភាគច្រើនបានឆាប់ប្រឡូកក្នុងទំនាក់ ដែលបញ្ហានេះ បានធ្វើឲ្យពួកគេ មានហនិភ័យខ្ពស់នៅក្នុងជីវិត រស់នៅប្រចាំថ្ងៃ។

លោកស្រី គឹម សេដ្ឋានី បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីផ្សព្វផ្សាយលទ្ធផល និង បទពិសោធន៍ ស្ដីការអនុវត្ តសាកល្បងគម្រោង “យុវវ័យឆ្លាត អនាគតល្អ”នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នៅសណ្ឋាគារ អាំងទែកុងទីណងតាល់ ។

លោកស្រីបានមានប្រសាសន៍ថា “កម្ពុជាជាប្រទេសសំបូរដោយយុវជនវ័យក្មេង យ៉ាងច្រើនជាង៦០ ភាគរយ នៃចំនួនប្រជាជន សរុប ហើយក្នុងនោះប្រហែល ៣២ភាគរយ មានអាយុ ក្រោម១៥ ឆ្នាំ។ ដោយភាគច្រើននៃ ប្រជាជនវ័យក្មេងឆាប់ប្រឡូកក្នុងទំនាក់ទំនងផ្លូវភេទ ធ្វើឲ្យយុវជនជាច្រើន ជាពិសេសក្មេងស្រី មានហានិភ័យខ្ពស់ ហើយយុវជនភាគច្រើន មិនហ៊ានទៅរកព័ត៌មាន និងសេវា សុខភាពបន្ដពូជ និងផ្លូវភេទ”។

រដ្ឋលេខាធិការរូបនេះបន្តថា សិទ្ធិសុខភាពបន្ដពូជ និងសុខភាពផ្លូវភេទយុវវ័យ  អនាគតល្អ ជាគម្រោងមួយរួមបញ្ចលនូវការចងក្រង និងអនុវត្តប្រព័ន្ធរៀនតាមអេឡិចត្រូនិក ដោយផ្នែកលើកម្មវិធីសិក្សាបំណិនជីវិត របស់ប្រសួងអប់រំ ដែលអាចឲ្យយុវជន ទាក់ទង នឹងបញ្ហាសុខភាពបន្ដពូជ សុខភាពផ្លូវភេទ ដោយមិនវិនិច្ឆ័យ ហើយការរក្សាការសម្ងាត់ និងត្រឹមត្រូវ។

លោកស្រីបានបញ្ជាក់ថា គម្រោងនេះ បានអនុវត្តសាកល្បង នៅសាលារៀនចំនួន២៤ ក្នុងរាជធានី-ខេត្តហើយ មិនគ្រាន់តែផ្ដល់ផលប្រយោជន៍ដល់សិស្សានុសិស្សប៉ុណ្ណោះទេ តែលោកគ្រូអ្នកគ្រូដែលបាន ទទួលការបណ្ដុះ បណ្ដាលពីប្រធានបទ ក៏បានទទួលចំណេះដឹងបន្ថែមទៀត ក្នុងការបង្រៀនតាមប្រព័ន្ធ អេឡិចត្រូនិកផងដែរ៕