​ស្ងាត់​ៗ​ស៊ីម៉ាក់​ផ្ទុះ​បញ្ហា​​ជា​មួយ​កីឡាករ​​រឿង​ប្រាក់​ខែ​

​ស្ងាត់​ៗ​ស៊ីម៉ាក់​ផ្ទុះ​បញ្ហា​​ជា​មួយ​កីឡាករ​​រឿង​ប្រាក់​ខែ​

លីក​កំពូល​​កម្ពុជា​​ឆ្នាំ​២០១៥ ​ចប់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ ក្លិប​បាល់ទាត់​ស៊ីម៉ាក់​​​​កំពុង​មាន​បញ្ហា​​​ជា​មួយ​កីឡាករ​​រឿង​​​​​មិន​បើក​ប្រាក់​ខែ​ក្នុង​ពេល​ហ្វឹកហាត់​ឲ្យ​​កីឡាករ​។

 

​ស្ងាត់​ៗ​ស៊ីម៉ាក់​ផ្ទុះ​បញ្ហា​​ជា​មួយ​កីឡាករ​​រឿង​ប្រាក់​ខែ​ក្រុម​កីឡាករ​ ស៊ីម៉ាក់ (រូប​ថត៖​ស៊ីម៉ាក់​)

 

​​​​ប្រភព​ពី​កីឡាករ​ក្លិប​ស៊ីម៉ាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ​​កីឡាករ​​បាន​ចុះ​កុង​ត្រា​រយៈ​ពេល​មួយ​​ឆ្នាំ​ជា​មួយ​ក្លិប​ ប៉ុន្តែ​​​ក្រោយ​កម្ម​វិធី​ប្រកួត​​នៃ​លីក​កំពូល​​កម្ពុជា​បញ្ចប់​កីឡាករ​គ្មាន​ប្រាក់​ខែ។ ​កីឡាករ​ទាំង​​អស់​ និង​គ្រូ​បង្វឹក​គ្មាន​ប្រាក់​ខែ​ដូច​គ្នា។

 

​ប្រភព​បន្ត​ថា ​ការ​ចុះ​កុង​ត្រា​រយៈ​ពេល​មួយ​ឆ្នាំ ​​ដូច្នេះ​​ក្នុង​អំឡុង​ពេល​នេះ​ក្លិប​ត្រូវ​តែ​បើក​ប្រាក់​ខែ​ឲ្យ​កីឡាករ​ បើ​ចប់​ការ​ប្រកួត​​ប្រាក់​ខែ​ក៏​ចប់​ដែរ​នោះ​មិន​សមរម្យ​ឡើយ។ ​បើ​តាម​ការ​បញ្ជាក់​របស់​​លោក​មាស​ សំអឿន ជា​គ្រូ​បង្វឹក​ក៏​បាន​​ប្រាប់​ដែរ​ថា ​ក្លិប​មិន​ទាន់​បើក​ប្រាក់​ខែ​ឲ្យ​លោក​ឡើយ តាំង​ពី​ចប់​ការ​ប្រកួត​នៃ​លីក​កំពូល​​កម្ពុជា​មក​ដល់​ពេល​នេះ។

 

ទាក់​ទង​នឹង​បញ្ហា​នេះ​លោក មួន វាសនា អគ្គ​លេខាធិការ​ក្លិប​បាល់​ទាត់​​ស៊ីម៉ាក់​បាន​​ឆ្លើយ​ថា ក្លិប​បាន​បើក​ប្រាក់​ខែ​ឲ្យ​កីឡាករ​ និង​គ្រូ​បង្វឹក​​រៀង​រាល់​ខែ​​គ្រប់​គ្រាន់​តាម​​ការ​កំណត់។

 

បញ្ហា​នេះ​​ទៅ​ជា​យ៉ាង​ណា​ Sabay  នឹង​ជម្រាប​ជូ​ន​ក្រោយ​​ក្លិប​ប្រជុំ​រួច​រាល់​នា​ថ្ងៃ​ទី២២ ខែ​ធ្នូ​ ឆ្នាំ​២០១៥ ខាង​មុខ​នេះ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​ ​

​​​