​Arsenal នឹង​បន្ត​កុងត្រា​ថ្មី​ជាមួយ Mesut Ozil

​កីឡា​៖​បើ​យោងតាម​គេហទំព័រ Metro​បាន​ឲ្យ​ដឹង​ដែរ​ថា ក្លិប​កាំភ្លើង​ធំ Arsenal គ្រោង​បន្ត​កុងត្រា​ថ្មី​ជាមួយ​កីឡាករ Mesut Ozil នៅ​កីឡដ្ឋាន Emirates ក្នុងតម្លៃ​៨,២​លាន​ផោន​។ 

​    ​កីឡាករ ជម្រើសជាតិ​អាល្លឺម៉ង់​វ័យ​២៧​ឆ្នាំ​រូប​បាន​ឲ្យ​ដឹងថា ការបន្ត​កុងត្រា​ថ្មី​ជ​មួ Arsenal បន្ទាប់ពី រូបលោក​បានបង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​រដូវ​កាល​ថ្មី និង​ក្រោយពី​ក្រុម​ទាំងមូល​កំពុង​លេង​ស៊ីចង្វាក់​គ្នា រហូត​អាច​ក្លាយជា​គូប្រជែង​តំណែង​កំពូល​តារាង ។​

​     លោក Wenger​អ្នកចាត់ការ​ទូរ​ទៅ​របស់​ក្លិប Arsenal បាន​បញ្ជាក់ដែរថា កុងត្រា​ថ្មី​ដែល​ក្លិប​គ្រោង​ឲ្យ Ozil នឹងមាន​តំលៃ ៨,២​លាន​ផោន​ក្នុង​១​ឆ្នាំ គឺជា​ចំនួន​ថ្លៃ​ពលកម្ម​ថ្លៃ​បំផុត​ដែល Arsenal មិន​ធ្លាប់​ចំណាយ​លើ​កីឡាករ​ណាមួយ​ពីមុនមក​ឡើយ​៕

​Arsenal នឹង​បន្ត​កុងត្រា​ថ្មី​ជាមួយ Mesut Ozil