​​​​ភូមិ​មួយ​​នៅ​កូឡុំប៊ី ​​បំពាក់​សុទ្ធ​តែ​​ជណ្ដើរ​យន្ត​​ស្ទើរ​ពេញ​វាល​


​​​​ភូមិ​មួយ​​នៅ​កូឡុំប៊ី ​​បំពាក់​សុទ្ធ​តែ​​ជណ្ដើរ​យន្ត​​ស្ទើរ​ពេញ​វាល​

​អ្នក​​​ប្រាកដ​ជា​​កម្រ​​បាន​ឃើញ​ជណ្ដើរ​យន្ត​បំពាក់​ក្រៅ​អគារ​ណាស់ ​ព្រោះ​ធ្លាប់​តែ​ឃើញ​ជា​ញឹក​ញាប់​នៅ​ផ្សារ​ទំនើប សាលារៀន ​ឬ​អគារ​ការិយាល័យ​ខ្ពស់​ៗ​ជាដើម។

 

​​​​ភូមិ​មួយ​​នៅ​កូឡុំប៊ី ​​បំពាក់​សុទ្ធ​តែ​​ជណ្ដើរ​យន្ត​​ស្ទើរ​ពេញ​វាល​

 

ប៉ុន្តែ​​​​ក្នុង​ប្រទេស​កូឡុំប៊ី​វិញ លោក​អ្នក​នឹង​ចាប់​អារម្មណ៍​​ភូមិ​មួយ​​ក្នុង​ទីក្រុង Medellin ​​​ដែល​គេ​បាន​ដាក់​ដំណើរ​ការ​ជណ្ដើរ​យន្ត​ជា​ច្រើន​កន្លែង។

 

នៅ​ក្នុង​ឆ្នាំ​អំឡុង​ឆ្នាំ​ ១៩៨០ និង១៩៩០ ទីក្រុង Medellin ភាគ​ខាង​ជើង​ប្រទេស​កូឡុំប៊ី ​​បាន​ញាំ​ញី​ដោយ​អំពើ​ហិង្សា​រវាង​​អ្នក​ជួញ​ដូរ​គ្រឿងញៀន ​និង​ក្រុម​ទាហាន​ប៉ារ៉ា ហើយ​អ្នក​ក្រី​ក្រ​​ជា​ច្រើន​នាក់​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​សហគមន៍​ថែម​ទៀត​។ ​តែ​បច្ចុប្បន្ន​​​ទីក្រុង​ពណ៌​ឆើតឆាយ​​នេះ បាន​ក្លាយ​ជា​ទីក្រុង​ធំជាង​គេ​ទី​ពីរ​​នៅ​កូឡុំប៊ី។ ​​​
​​​​

​​​ផ្ទះ​អ្នក​ស្រុក​នៅ​ទី​នេះ​​ស្ថិត​នៅ​​ទី​ទួល​ខ្ពស់​ៗ ដែល​មិន​អាច​ឲ្យ​យាន​ជំនិះ​គ្រប់​ប្រភេទ​​ងាយ​ស្រួល​ធ្វើ​ដំណើរ​ចេញ​ចូល​ទៅកាន់​​សហគមន៍​ក្រីក្រ​ពួកគេ​ ដែល​ធ្វើឲ្យ​​កន្លែង​ពួកគេ​ហាក់​​នៅ​ដាច់​ឆ្ងាយ​ពី​​ប្រជុំ​ជន។

 

​​​​ភូមិ​មួយ​​នៅ​កូឡុំប៊ី ​​បំពាក់​សុទ្ធ​តែ​​ជណ្ដើរ​យន្ត​​ស្ទើរ​ពេញ​វាល​

 

ដោយសារ​តែ​បែប​នេះ​ហើយទើប​ជណ្ដើរ​យន្ត​​ជា​​ច្រើន​គ្រឿង​ ត្រូវ​បាន​គេ​​ចាប់​ផ្ដើម​បំពាក់​នៅ​ឆ្នាំ ២០១១ ​តាម​ទីតាំង​ជា​ច្រើន​កន្លែង ដើម្បី​ជួយ​សម្រាល​បន្ធូរ​បន្ថយ​បន្ទុក​អ្នក​ភូមិ និង​ចំណេញ​ពេល​វេលា​ក្នុង​ការ​ធ្វើ​ដំណើរ។ សំខាន់​ជាង​នេះ ​ការ​ច្នៃ​បង្កើត​ថ្មី ​បាន​ជួយ​នាំ​សន្តិភាព និង​មោទនភាព​​ ដល់​តំបន់​ដែល​ធ្លាប់​ហែក​ហួរ​ដោយ​អំពើ​ហិង្សា​នេះ។

ស្ថាបត្យករ​លោក Carlos Escobar បាន​បញ្ចេញ​ទស្សនៈ​ថា ​គ្មាន​នរណា​ម្នាក់​ធ្លាប់​គិត​ថា​គម្រោង​បំពាក់​ជណ្ដើរ​យន្ត​នេះ​​អាច​ទៅ​រួច​ឡើយ ​សម្រាប់​សហគមន៍​ក្រី​ក្រ​​ដែល​ធ្លាប់​គ្រប់​គ្រង​ដោយ​ជន​អន្ធពាល​បែប​នេះ តែ​ពេល​បច្ចុប្បន្ន​វា​បាន​ក្លាយ​ជា​តំបន់​ធម្មជាតិ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ហើយ។ ក្រៅ​ពី​ជណ្ដើរ​យន្ត តំបន់​មួយ​នេះ​ក៏​មាន​រ៉ត​​ឲ្យ​អ្នក​ភូមិ​ជិះ​ធ្វើ​ដំណើរ​ពី​ទីខ្ពស់​ទៅ​ទាប​ផង​ដែរ៕

 

​​​​ភូមិ​មួយ​​នៅ​កូឡុំប៊ី ​​បំពាក់​សុទ្ធ​តែ​​ជណ្ដើរ​យន្ត​​ស្ទើរ​ពេញ​វាល​

 

​​​​ភូមិ​មួយ​​នៅ​កូឡុំប៊ី ​​បំពាក់​សុទ្ធ​តែ​​ជណ្ដើរ​យន្ត​​ស្ទើរ​ពេញ​វាល​

 

​​​​ភូមិ​មួយ​​នៅ​កូឡុំប៊ី ​​បំពាក់​សុទ្ធ​តែ​​ជណ្ដើរ​យន្ត​​ស្ទើរ​ពេញ​វាល​

 

​​​​ភូមិ​មួយ​​នៅ​កូឡុំប៊ី ​​បំពាក់​សុទ្ធ​តែ​​ជណ្ដើរ​យន្ត​​ស្ទើរ​ពេញ​វាល​

 

​​​​ភូមិ​មួយ​​នៅ​កូឡុំប៊ី ​​បំពាក់​សុទ្ធ​តែ​​ជណ្ដើរ​យន្ត​​ស្ទើរ​ពេញ​វាល​

 

​​​​​​​ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព&រូបភាព៖ CNN