ឈប់​ និង​ចត​បែប​ណា​ខុស រហូត​ដល់​ប៉ូលិស​ហៅ​ផាក​ពិន័យ?


ឈប់​ និង​ចត​បែប​ណា​ខុស រហូត​ដល់​ប៉ូលិស​ហៅ​ផាក​ពិន័យ?

កន្លង​មក​តែង​មាន​រអ៊ូ​រទាំ​ពី​ប្រជាជន​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ដោយ​សារ​ឡាន​ឬ​ម៉ូតូ​មួយ​ចំនួន​ចត​លើ​ចំណី​ផ្លូវ​គ្មាន​សណ្ដាប់​ធ្នាប់​ដែល​បង្ក​ការ​កក​ស្ទះ ចង្អៀត​ផ្លូវ​កាន់​តែ​ខ្លាំង និង​គ្រោះ​ថ្នាក់​ផង​ដែរ។

 

ចាប់ពីពេលនេះទៅ ឡាន​និង​ម៉ូតូមិនអាចចេះតែហ៊ានចត​ផ្ដេសផ្ដាស​ពេល​ឃើញ​កន្លែង​ទំនេរបានទេ ព្រោះ​មិន​ស្រួល​អស់​លុយ​ពិន័យ​ទទេ។ ដើម្បី​ចៀស​វាង​ការ​បង្ក​រំខាន​ដល់​យាន​ជំនិះ​ផ្សេង​ៗ​ទៀត​ដែល​កំពុង​ធ្វើ​ចរាចរណ៍​ការ​ឈប់​ឬ​ចត​ដោយ​ពុំ​ត្រឹម​ត្រូវ​ នោះ​នឹង​ទទួល​ការ​ផាក​ពិន័យ​ដែល​ទោ​ចក្រ​យាន​យន្ត​ឬ​ទោ​ចក្រ​យាន​យន្ត​សណ្ដោង​រ៉ឺម៉ក​ឬ​ត្រី​ចក្រ​យាន​យន្ត​ចំនួន​ទឹក​ប្រាក់ ១៥ ០០០រៀល រី​ឯ​យាន​យន្ត​ធុន​ស្រាល​ចំនួន២៥ ០០០រៀល ចំណែក​យាន​យន្ត​ធុន​ធ្ងន់​ចំនួន ៥០ ០០០រៀល។ នេះ​បើ​យោង​តាម​មាត្រា​៦ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក។

 

 

ឈប់​ និង​ចត​បែប​ណា​ខុស រហូត​ដល់​ប៉ូលិស​ហៅ​ផាក​ពិន័យ?

 

 

ត្រង់​មាត្រា​ ២៣ សម្រាប់​ការ​ចត​ឬ​ឈប់​យាន​ជំនិះ​ត្រូវ​ហាម​ឃាត់​ក្នុង​ករណី៖

 

-នៅ​លើ​ទ្រូងផ្លូវ ចិញ្ចើម​ផ្លូវ ដែល​ទុក​បម្រុង​ទុក​ឲ្យ​ថ្មើរ​ជើង​និង​ក្នុង​ចន្លោះ​យ៉ាង​តិច ៥​ម៉េត្រ​ពី​មុខ​គំនូស​ឆ្នូត​កាត់​ទទឹង​ទ្រូង​ផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង ​ឬ​នៅ​លើ​គំនូស​នេះ។

 

-នៅ​ចន្លោះ​គែម​ទ្រូង​ផ្លូវ និង​ខ្សែ​គំនូស​បង្ហូត ប្រសិន​បើ​នៅ​ចន្លោះ​ខ្សែ​គំនូស​បង្ហូត និង​យាន​ចត​នេះ​តិច​ជាង ​៣​ម៉ែត្រ ដែល​មិន​អាច​ឲ្យ​យាន​មួយ​ផ្សេង​ទៀត​បរ​បាន​ដោយ​ឥត​ឆ្លង​កាត់ ឬ​ជាន់​លើ​ខ្សែ​គំនូស​បង្ហូត

 

-នៅ​ជិត​បង្គោល​ភ្លើង​សញ្ញា​ចរាចរណ៍ ឬ​ផ្លាក​សញ្ញា​ចរាចរណ៍​ដែល​ធ្វើ​ឲ្យ​បាំង​ភ្នែក​អ្នក​ប្រើ​ប្រាស់​ផ្លូវ​មិន ​អាច​មើល​ឃើញ​សញ្ញា​ចរាចរណ៍​ទាំង​នេះ​បាន

 

-នៅ​គ្រប់​ទី​កន្លែង​ដែល​យាន​នេះ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ច្រក​ចូល​ចត ឬ​ការ​ឈប់​នៃ​យាន​ដទៃ​ទៀត

 

-នៅ​លើ​ស្ពាន លើ​ផ្លូវ​ក្រោម​ស្ពាន លើ​ផ្លូវ​ក្នុង​រូង លើ​ផ្លូវ​ចោត​ខ្លាំង​ លើ​ផ្លូវ​ប្រសព្វ​លើ​ផ្លូវ​ឆ្លង​កាត់​រថ​ភ្លើង លើ​ផ្លូវ​ក្នុង​រង្វង់​មូល​ឬ​ផ្លូវ​កោង​ខ្លាំង​ដែល​មិន​អាច​មើល​យាន​ផ្សេង​ ទៀត​ពី​ចម្ងាយ​បាន ឬ​នៅ​ជិត​ផ្លូវ​ប្រសព្វ ឬ​ផ្លូវ​បត់​

 

-នៅ​មុខ​ច្រក​ចេញ​ចូល​នៃ​អគារ​សាធារណៈ​ ផ្ទះ​ឯកជន លើក​លែង​តែ​យាន​របស់​ម្ចាស់​ផ្ទះ

 

-ជា​ពីរ​ជួរ​ទន្ទឹម​គ្នា ឬ​កន្លែង​ដែល​មាន​សញ្ញា​ហាម​ឈប់ ឬ​ហាម​ចត

 

-នៅ​លើ​ទ្រូង​ផ្លូវ​ថ្នល់​លើស​ពី​៧២​ម៉ោង

 

-លើ​កន្លែង​បម្រុង​ទុក​សម្រាប់​ការ​ឈប់​ឬ​ចត​យាន​ប្រភេទ​ខ្លះ

 

-នៅ​ជិត​ផ្លូវ​ប្រសព្វ ឬ​ផ្លូវ​បត់

 

-នៅចន្លោះតិចជាង១ម៉ែត្រពីមុខ ឬ​ពី​ក្រោយ​រថយន្ត​ដែល​ឈប់ ឬ​ចត​បន្ត​កន្ទុយ​គ្នា

 

-នៅ​ចន្លោះ​តិច​ជាង​១០ ម៉ែត្រ​ពី​មុខ​និង​ពី​ក្រោយ​ផ្លាក​សញ្ញា​កន្លែង​របស់​រថយន្ត​ក្រុង​ឈប់

 

-នៅ​ចន្លោះ​តិច​ជាង​១០​ម៉ែត្រ​ពី​មុខ​និង​ពី​ក្រោយ​ទី​តាំង​បូម​ទឹក​របស់​យាន​ពន្លត់​អគ្គីភ័យ​និង​នៅ​មុខ​ស្ថានីយ​ពន្លត់​អគ្គីភ័យ។

 

ឈប់​ និង​ចត​បែប​ណា​ខុស រហូត​ដល់​ប៉ូលិស​ហៅ​ផាក​ពិន័យ?

 

 

សូមអាន    មក​ដឹង​តម្លៃ​ផាក​ពិន័យ Update ចុង​ក្រោយ​បង្អស់​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី
អត្ថបទ៖ លឹម សុ​នា