ចង់ឲ្យសក់ដុះ​លឿន កុំភ្លេចប្រើ​រូបមន្តមួយ​នេះ

អ្នកណាក៏​ដឹងដែរ​ថា ស៊ុត​សម្បូរទៅ​ដោយប្រូតេអ៊ីន និង​សារធាតុខ្លាញ់​ដែរ។ ជាការ​ពិតណាស់ ប្រូតេអ៊ីន​មាននៅក្នុង​ស៊ុត គឺមាន​គុណភាពខ្ពស់​ជាងប្រូតេអ៊ីន​​នៅក្នុង​របបអាហារ​ផ្សេងៗ។ ដូច្នេះ​ហើយ វា​អាច​ជួយសក់ដុះ​លូតលាត​លឿន និងរក្សាសក់​របស់អ្នក​ឲ្យសំណើម, ស្អាត និងធ្វើឲ្យស្បែក​ក្បាលត្រជាក់​។
 
ចង់ឲ្យសក់ដុះ​លឿន កុំភ្លេចប្រើ​រូបមន្តមួយ​នេះ
ម៉ាសនេះ​មានប្រសិទ្ធិភាពខ្ពស់​ក្នុងការ​កម្ចាត់ប្រេងនៅលើ​ស្បែកក្បាល និងធ្វើឲ្យ​សក់របស់អ្នកស្រស់ស្អាត និងទន់រលោង។ តើអ្នកដឹងទេថា ម៉ាស​ច្នៃពីស៊ុត​នេះបានផ្ដល់​នូវ​ការជម្រុញ​បាន​យ៉ាងល្អ​នៃជាតិកាល់ស្យូម និងប្រូតេអ៊ីន?
ទឹកឃ្មុំ គឺល្អបំផុតសម្រាប់ការ​រីកលូតលាស់​របស់សក់ ព្រោះវាមាន​​សារធាតុចិញ្ចឹម​មួយចំនួនធំ និងវីតាមីន E, K, C, B1, B2, និង B6, ហើយ​ផ្លែចេក​ជាជំនួយ​ដ៏ល្អបំផុត​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹងបញ្ហាដ៏​អាក្រក់នេះ។
ស្រាបៀរមានផ្ទុក​សារជាតិ hops និងវីតាមីន​ផ្សិត​ដំបែ និង​ក្រុមវីតាមីន B មាន​បរិមាណដ៏ច្រើន, មីក្រូសារជាតិ​ដូចជា៖ ជាតិដែក, ប៉ូតាស្យូម, ម៉ាញេស្យូម, ផូស្វ័រ, និងទង់ដែង ដែល​មានប្រសិទ្ធិភាព​ដ៏អស្ចារ្យ​សម្រាប់ពង្រឹង និងការរីកលូតលាស់​នៃសក់។ សរុបមក ស៊ុត, ចេក, ទឹកឃ្មុំ, និង​ស្រាបៀរ អាចជួយឲ្យ​សក់របស់អ្នកលែងជួបនូវ​បញ្ហា​ទៀត​ហើយ។
គ្រឿងផ្សំ៖
- ស្រាបៀរទឹកខ្មៅ កន្លះកូនកែវ
- ទឹកឃ្មុំ ១ ស្លាបព្រាបាយ
- ស៊ុត ១ គ្រាប់ (យកតែស៊ុតលឿង)
- ចេក ១ ផ្លែ
សេចក្ដីណែនាំ៖
- ចូរដាក់គ្រឿងផ្សំទាំងអស់​នេះ​ក្រឡុកវាឲ្យសព្វបង្កើត​បានជាម៉ាសល្បាយ​ខាប់ៗ។
- អនុវត្តវា​នៅលើ​សក់របស់អ្នក ហើយយក​កូនកន្លែង ឬស្បៃ មកសង្កត់ ឬរុំពីលើវារក្សាវា​ឲ្យបាន​ក្នុងរយៈពេល ១-២ ម៉ោង។
- បន្ទាប់មក​ពីនោះ អ្នកត្រូវលាងសម្អាត​សក់របស់អ្នក​ចេញ​ជាធម្មតា។ ​វាត្រូវបានផ្ដល់​អនុសាសន៍ថា អ្នកគួរតែ​អនុវត្តវិធីសាស្រ្ត​នេះឲ្យ​បាន​ម្ដងក្នុង​មួយសប្ដាហ៍​ទើបជា​ការប្រសើរ៕
ដោយ៖ Brugn
ប្រភព៖ healthadviceteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ចង់ឲ្យសក់ដុះ​លឿន កុំភ្លេចប្រើ​រូបមន្តមួយ​នេះ