ចាប់បាន​មេខ្លោង​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ នៅក្នុង​បុរី​ពិភពថ្មី​

​រាជធានី​ភ្នំពេញ​៖​កម្លាំង​កង​រាជ​អាវុធ រាជធានី​ភ្នំពេញ​បានធ្វើការ​ឡោមព័ទ្ធ​ផ្ទះមួយ​កន្លែង​នៅ​ចំណុច​ផ្ទះ​លេខ​២ ផ្លូវ​លេខ​២ បុរី​ពិភពថ្មី សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ ថ្ងៃទី​១៦ ខែធ្នូ​ ឆ្នាំ​២០១៥​ ហើយ​វាយ​ទំ​លុះ​បំបែក​កញ្ចក់ទ្វារ ចូលទៅ​ឃាត់ខ្លួន​បាន​ ២ ​នាក់​ ក្នុងនោះ​មាន​បុរស​ជនជាតិ​ចិន​ម្នាក់​និង ​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ជាប់​សង្ស័យករណីបង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​ ។​ ​ប្រតិបត្តិការ​នេះ​ក្រោម​ការដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ខេន សុវណ្ណ មេបញ្ជាការរង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង ​មានការ​ដឹកនាំ សម្របសម្រួល​ពី​លោក សៀង សុខ​ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ចាប់បាន​មេខ្លោង​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ នៅក្នុង​បុរី​ពិភពថ្មី​

​ផ្ទះ​ដែលត្រូវ​ឆែកឆេរ​ត្រូវ​សមត្ថកិច្ច​ឱ្យដឹងថា ជា​ផ្ទះ​មេខ្លោងបង្ខាំង​មនុស្ស​ចាប់ជំរិត​ប ន្ទាប់​ពី​សមត្ថកិច្ច​បានបំបែកសំបុក​ក្រុម​ជនសង្ស័យ ​និង​ ឃាត់ខ្លួន​បាន ៧ ​នាក់​ កាលពី​រសៀល ​និង​ យប់​ថ្ងៃទី​១៤ ខែធ្នូ​ កន្លងមក​នៅក្នុង​សង្កាត់​ចក្រ​អង្រែ និង​ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​ បន្ទាប់ពី​ជនសង្ស័យ​បាន​ចាប់ខ្លួន​ជនរងគ្រោះ​មក​បង្ខាំង​ទុក​ដើម្បី​ចាប់ជំរិត​យកប្រាក់​ ។​

ចាប់បាន​មេខ្លោង​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ នៅក្នុង​បុរី​ពិភពថ្មី​

បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​និង​រំដោះ ជនរងគ្រោះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក៍បាន​ឈានទៅ​ឆែកឆេរ​ផ្ទះ​មេខ្លោង នៅក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី ​២​ នាក់​ទៀត​។​ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ Zhang Zhongcheng ភេទ​ប្រុស អាយុ​ ៤២ ​ឆ្នាំ ជា​ជន​ជាតិចិន និង​ ២ ឈ្មោះ ម៉ី ដាលីន ភេទ​ស្រី អាយុ​ ២០​ ឆ្នាំ ជា​ជនជាតិខ្មែរ​ ។ អ្នក​ទាំង​២​នាក់​ស្នាក់នៅ​កន្លែង​ឆែកឆេរ​ខាងលើ ។​ ក្រៅពី​ជនសង្ស័យ សមត្ថកិច្ច​ក៍បាន​ដកហូត​បាន​លិខិតឆ្លងដែន ​៣ ​ក្បាល​ ប័ណ្ណបើកបរ​មួយ​សន្លឹក អាយ​ផេ​ត​១​គ្រឿង​,​ទូរស័ព្ទ​ ​ឯកសារ​ពាក់​ព័ន្ធ​រឿង​លុយ​មួយចំនួន ព្រមទាំង​សម្ភា​រៈ​មួយចំនួនទៀត​ ៕ (ប្រភព TV5)

ចាប់បាន​មេខ្លោង​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ នៅក្នុង​បុរី​ពិភពថ្មី​