ទីតាំង​អារឈើ​ស្វ័យប្រវត្តិ​ខុសច្បាប់​៣​កន្លែង​ដំណើរ​ការ​រាប់​ឆ្នាំ គ្មានការបង្ក្រាបព្រោះត្រូវរ៉ូវគ្នា​

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ថា មាន​ម៉ាស៊ីន​រ៉ៃ​អារឈើ​ពាក់កណ្ដាល​ស្វ័យប្រវត្តិ​ចំនួន​៣​កន្លែង កំពុង​ដំណើរការ​យ៉ាង​រលូន​រាប់​សិប​ឆ្នាំ​​មក​ហើយ ដោយ​គ្មាន​ការ​អើពើ​ពី​ស្ថាប័ន​ព្រៃឈើ​ឡើយ ។

ទីតាំង​ម៉ាស៊ីន​រ៉ៃ​អារឈើ​ទាំង​៣​កន្លែង​នោះ ១-​នៅ​ភូមិ​អង់​សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ដែល​មាន​ម្ចាស់​ឈ្មោះ​ជី ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ ២-​នៅ​ភូមិ​ចិន​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ដែល​មាន​ម្ចាស់​ឈ្មោះ​វ៉ាង ភេទ​ប្រុស ជា​ជនជាតិ​យួន និង​៣-​នៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។

បើ​តាម​ប្រភព​ពី​អ្នក​ប្រកប​អាជីវកម្ម​កែ​ច្នៃ​ឈើ​មួយ​ចំនួន​បាន​ប្រាប់​ថា ទីតាំង​ម៉ាស៊ីន​អារឈើ​ពាក់កណ្ដាល​ស្វ័យប្រវត្តិ​ទាំង​៣​កន្លែង​នេះ​ដំណើរការ​រាប់​សិប​ឆ្នាំ​កន្លង​មក​ហើយ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ទេ ព្រោះ​ឮ​ថា មន្ត្រី​ព្រៃឈើ​គ្រប់​លំដាប់ថ្នាក់ បាន​ត្រូវ​ដង​ត្រូវ​ផ្លែ​ជាមួយ​ម្ចាស់​ម៉ាស៊ីន​រ៉ៃ​ទាំងនោះ ។ ដូច្នេះ មន្ត្រី​ព្រៃឈើ​មិន​អាច​បង្ក្រាប​បាន​ឡើយ សូ​ម្បី​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ទាំងនោះ ក៏​មន្ត្រី​ទាំង​នោះ​​មិន​​អើពើ​ដែរ ចាំ​ទ​ទូល​តែ​សំណូក​ប្រចាំខែ​ជា​ការ​ស្រេច ។