អគ្គិ​ភ័យ​ឆេះ​ផ្ទះ​នៅ​ខណ្ឌ​ប្ញស្សី​កែវ​បាន​រលត់​ហើយ​

រាជ​ធានី​ភ្នំពេញ​​៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា មក​ដល់​ម៉ោង​៩ និង​១៥នាទី​ព្រឹក ថ្ងៃទី​១៨ ធ្នូ នេះ អគ្គិ​ភ័យ​ឆេះ​ផ្ទះ​នៅ​សង្កាត់​ឃ្លាំង​សាំង ខណ្ឌ​ប្ញស្សី​កែវ​បានរលត់​ទាំង​ស្រុង​ហើយ​ គឺ​បំផ្លាញ​ផ្ទះ​ធ្វើ​ពី​ថ្ម​ក្រោម​ឈើ​លើ​អស់​១ខ្នង ដោយប្រើ​រថយន្ត​ពន្លត់អគ្គិ​ភ័យ​​៤​គ្រឿង​។

ក្នុង​ហេតុ​​ការណ៍​នោះ​មិន​បណ្តាល​ឱ្យ​ប្រជា​ពលរដ្ឋ​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់​ឡើយ។

ចំពោះ​មូលហេតុ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ដែរ​៕