យល់​យ៉ាង​ដែរ​បើ​ Galaxy S7 មាន​ពណ៌​ស៊ី​ជម្ពូ​ដូច​ជា​ iPhone 6s?

យល់​យ៉ាង​ដែរ​បើ​ Galaxy S7 មាន​ពណ៌​ស៊ី​ជម្ពូ​ដូច​ជា​ iPhone 6s?

​វា​ស្ទើរ​តែ​ជា​រឿង​សាមញ្ញ​មួយ​​​ដែល​​​អ្នក​គាំទ្រ​នៅ​ជុំវិញ​ពិភពលោកតែង​​បង្កើត​រូបរាង​គំរូ​ទូរសព្ទ​ជំនាន់​ថ្មី​ ដែល​ក្រុមហ៊ុន​នីមួយៗ​គ្រោង​នឹង​ចេញ។ ជាក់​ស្ដែង​​ដូច​បុរស​ម្នាក់​នេះ​​បាន​បង្កើត​គំរូ​ទូរសព្ទ​ Galaxy S7 ដែល​មាន​រូបរាង​ស្ទើរ​ដូច​គ្នា​នឹង​ Galaxy S6 ប៉ុន្តែ​គេ​បាន​បន្ថែម​ពណ៌​​ដ៏​ពេញ​និយម​មួយ។

 

យល់​យ៉ាង​ដែរ​បើ​ Galaxy S7 មាន​ពណ៌​ស៊ី​ជម្ពូ​ដូច​ជា​ iPhone 6s?

 

​កន្លង​មក​មាន​ពាក្យ​ចចាមអារ៉ាម​ថា ​ក្រុមហ៊ុន​ Samsung នឹង​មិន​ឃ្លាត​ចេញ​ឆ្ងាយ​ពី​​ Galaxy S6 ឡើយ​ចំពោះ​ការ​រចនា​រូប​រាង​ Galaxy S7។ ហេតុ​នេះ​ទើប​​លោក​ Jermaine Smit ​បាន​បង្កើត​រូបរាង​គំរូ​ដោយ​ពឹង​ផ្អែក​លើ​​ចំណុច​មួយ​នេះ។ ​ការ​ធ្វើ​គំរូ​នេះ​គាត់​ក៏​បាន​រៀប​រាប់​ពី​លក្ខណៈ​សម្បត្តិ​របស់​ S7 ដែល​ជា​ពាក្យ​ចចាមអារ៉ាម​ផ្សព្វផ្សាយ​កន្លង​មក​នោះ​គឺ​ CPU ប្រភេទ​ Exynos 8890 ឬ​ Snapdragon 820, RAM ទំហំ​៤GB, និង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 6.0។ ក្រៅ​ពី​​នេះ​លោក​ Jermaine​ បាន​ធ្វើ​ការ​បន្ថែម​ពណ៌​ស៊ី​ជម្ពូ​ទៅ​លើ​ Galaxy S7 ដែល​ដូច​គ្នា​ទៅ​នឹង​ iPhone 6s និង​ 6s Plus។

 

យល់​យ៉ាង​ដែរ​បើ​ Galaxy S7 មាន​ពណ៌​ស៊ី​ជម្ពូ​ដូច​ជា​ iPhone 6s?

​ ​

គួរ​រំលឹក​ថា ​ខាង​លើ​គ្រាន់​តែ​ជា​រូបរាង​គំរូ​ដែល​កើត​ចេញ​ពី​គំនិត​របស់​អ្នក​គាំទ្រ​ម្នាក់​ប៉ុណ្ណោះ​ ហើយ​រូបរាង​ពិត​ប្រាកដ​របស់​ Galaxy S7 ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រូវ​បង្ហាញ​ជា​ផ្លូវ​ការ​នៅ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ៕

 

​​​​​​
ចុច​អាន៖ ទូរសព្ទ​ Samsung ១១​ម៉ូដែល​នឹង​អាច​ដំឡើង​​ទៅ​កាន់​​ Android 6.0 បាន​នៅ​​​ឆ្នាំ​២០១៦

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ SamMobile​​​​​​