Chelsea នឹង​ចាប់​​ផ្តើម​​ជា​មួយ​នឹង​ការ​ប្រកួត​ដ៏​សំខាន់​ដោយ​គ្មាន​លោក Mourinho

Chelsea ចាប់​ផ្តើម​ជីវិត​​​បន្ទាប់​​ការ​ចាក​ចេញ​របស់​លោក Jose Mourinho ជាមួយ​នឹង​ការ​ប្រកួត​ដ៏​សំខាន់​មួយ​​ជា​មួយ​នឹង​ក្រុម Sunderland នៅ​ថ្ងៃ​​សៅរ៍នេះ ខណៈ​ដែល​ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​​ក្រប​ខ័ណ្ឌ Premier League ដែល​ជួប​វិ​បត្តិ​មួយ​នេះ នឹង​សម្លឹក​រក​​ការ​ចាក​ចេញ​ឲ្យ​ឆ្ងាយពី​តំបន់​​កាត់​ចោល​។

chelsea-001នៅ​មុន​ពេល​បណ្តេញ​ចេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​លោក Mourinho បាន​បញ្ជាក់​ថា ខណៈ​ដែលក្លិបនេះ ​កំពុង​តែ​ត្រដាប់ត្រដួស​​ក្បែរ​​ក្រុម​បាត​​តារាង​ទាំង​ពីរ ពួកគេ​​​មិន​មែន​កំពុង​តែ​​ស្ថិត​ក្នុង​ការ​ប្រយុទ្ធ​ដើម្បី​គេច​​ឲ្យ​ផុត​ពី​តំបន់​កាត់​ចោល​​ឡើយ​។ ប៉ុន្តែ ប្រសិន​បើ​លទ្ធផ​ល​មិនមាន​ភាពល្អ​​ប្រសើរ​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ជំនួស​កន្លែង​របស់​លោក Mourinho ទេ​នោះ វា​នឹងលំ​បាក​ណាស់​ក្នុង​ការ​ច្រាន​ចោល​នូវ​​គំនិត​ថា ក្លិប​មានមូល​ដ្ឋាននៅ​ទីក្រុង​ឡុងដ៍​​ភាគ​ខាង​​លិច​មួយនេះ មិន​ធ្លាក់​ចូល​ក្នុង​បញ្ហា​ដ៏​ធំ​ទេ​នោះ​។ ​ការរង​បរា​ជ័យ​ក្នុង​លទ្ធ​ផល ២-១ កាល​ពី​ថ្ងៃ​ចន្ទ​​នៅ​លើ​​ទឹក​ដីក្រុម Leicester បាន​​បញ្ចប់​ការ​ចូល​កាន់​តំណែង​ជា​លើក​ទី​២​របស់​លោក Mourinho និង​បាន​ធ្វើ​ឲ្យ​ក្រុម Chelsea ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​​១៦​​ដោយមាន​១៥​ពិន្ទុ ពោល​គឺ​​២​ចំណាត់​ថ្នាក់ និង​១​ពិន្ទុ​ពីលើ​ក្រុម​ស្ថិតក្នុង​តំបន់​កាត់ចោល​។ ជា​មួយ​គ្នានេះ ប្រសិន​បើ​ក្រុម Sunderland ដែល​បច្ចុប្បន្ន កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​១៨ ក្លាយ​ជា​ក្រុម​​ទី​៥​ដែល​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ Premier League ក្នុង​ការ​ចាក​ចេញពីកីឡ​ដ្ឋាន Stamford Bridge នៅ​រដូវកាល​នេះ​ជា​មួយ​នឹង​ករ​ទទួល​បាន​​បី​ពិន្ទុ ពួក​គេ​នឹង​​ស្មើ​ពិន្ទុ​ជា​មួយ​នឹង​ក្រុម Chelsea ដែល​នឹង​ត្រូវ​ធ្លាក់​​ទៅ​ក្នុង​តំបន់​កាត់​ចោល​។ ហេតុនេះ គ្រូ​បង្វឹក​ណា​ក៏ដោយ​ដែល​ចូល​កាន់​តំណែង​នៅ Chelsea ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ភ្ញៀវ​របស់​ក្រុម​លោក Sam Allardyce ត្រូវ​តែ​​​ធ្វើ​ឲ្យ​មាន​ការ​បង្ហញ​ពី​ទម្រង់​លេង​ដ៏ល្អ​​​ពី​សំណាក់​ក្រុម​កីឡាករ​ដែល​​បាន​បង្ហាញ​​​ពីការ​មិន​សប្បាយ​ចិត្តនៅ​រដូវកាលនេះ​។ ការ​ប្រកួត​នៅ​​ថ្ងៃ​សៅរ៍នេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​១០​យប់​​៕

ប្រភពព័ត៌​មាន៖ Sport Yahoo