Suarez ជួយ​ឲ្យ Barcelona ទៅ​ជួប River Plate ក្នុង Club World Cup វគ្គ​ផ្តាច់​ព្រ័ត្រ

ខ្សែ​ប្រយុទ្ធ Luis Suarez បាន​ស៊ុត​បាល់​បញ្ចូល​ទី​បីគ្រាប់​តែ​ម្នាក់​​ឯង ខណៈ​ដែល​ក្រុម Barcelona បាន​ជម្នះ​លើការ​អវត្ត​មាន​ខ្សែ​ប្រយុទ្ធ Lionel Messi ដោយ​សារ​តែ​បញ្ហា​​តម្រង់​នោម តាម​រយៈ​ការ​ផ្តួល​ក្រុម​ជើង​ខ្លាំង​របស់​ចិន Guangzhou Evergrande ក្នុង​លទ្ធ​ផល ៣-០ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ឈាន​ទៅ​ប្រកួត Club World Cup វគ្គ​ផ្តាច់​ព្រ័ត្រ​​។

suariez-001ក្រុម​យក្ស​របស់​អេ​ស្ប៉ាញមួយនេះ នឹង​ត្រូវ​ជួប​ជា​មួយនឹងក្រុម​របស់​អា​ហ្សង់​ទីន River Plate ក្នុង​ទីក្រុង​យូ​កូ​ហា​មា នៅ​ថ្ងៃ​អាទិត្យនេះ ខណៈ​ដែល​ពួក​គេ​សម្លឹង​រក​ការ​ក្លាយ​ជា​ក្រុម​ដំបូង​គេក្នុង​ការ​ឈ្នះពាន​រង្វាន់​នេះ​ចំនួន​៣​លើក​។​ លោក Luis Enrique គ្រូ​បង្វឹក​របស់​ក្រុម Barcelona បាន​ប្រាប់​អ្នកយក​ព័ត៌​មាន​ថា៖ «ខ្សែ​ប្រយុទ្ធ Luis Suarez ពិត​ជា​មុត​ស្រួច​ក្នុង​តំបន់​ប្រយុទ្ធ ខណៈ​ដែល​រូប​គេ​តែង​តែ​​​ស៊ុត​បាល់​បញ្ចូល​ទី​​សម្រាប់​អ្នក​។ រូប​គេ​​គឺ​ជា​កីឡាករ​ដ៏ពិសេស​ម្នាក់​»​។ ក្រុម​ម្ចាស់​ជើង​ឯក​ប្រចាំ​ទ្វីប​អឺ​រ៉ុប​មួយ​នេះ បាន​ជួប​ការ​ខក​ចិត្ត​នៅមុនពេល​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ នៅ​ពេល​ដែល Messi ត្រូវ​អវត្តមាន​​ដោយ​បញ្ហា​ចុក​ក្នុង​តម្រង់​នោះ ដែល​បណ្តាល​មក​​ពី​គ្រោះ​ក្នុង​តម្រង់​នោម ហើយ​បញ្ហា​នេះ​ក៏​អាច​នឹង​ធ្វើ​ឲ្យ​រូប​គេ​​អវត្តមានក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រផងដែរ​​​។ ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យនេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​៥:៣០​ល្ងាច​៕