​រថយន្ត​បត់​ចូល​ស្ថាន​នី​យប្រេង ម៉ូតូ​បុក​ដួល រថយន្ត​១​គ្រឿង​ទៀត មក​កិន​ស្លាប់​

​កណ្តាល: យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ក្នុង​គ្រោះថ្នាក់​ចរាចរបង្កឡើង​ដោយ​រថយន្ត​បត់​ឆ្លងថ្នល់ ចូល​ស្ថាន​នី​យ​ប្រេង បណ្តាល​ឲ្យ​ម៉ូតូ​ចាប់​ហ្វ្រាំង​មិនទាន់ បុក​គូថ ពីក្រោយ​ដួល ទៅលើ​ទ្រូង​ថ្នល់ ជួន​ពេល​នោៈ ក៍មាន​រថយន្ត​ធំ មួយគ្រឿង មិន​ស្គាល់​ម៉ាក បើកបរ ពី​ទិស​ខាង​លិចទៅ​កើត បាន​កិន​អូស ចម្ងាយ​ប្រហែល ២០ ម៉ែត្រ បណ្ដាលអោយ​អ្នកបើក​ម៉ូតូ ស្លាប់​នៅនឹងកន្លែង ហើយ​បាន​បើក​រត់​គេចខ្លួនបាត់​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោងជាង ៨ យប់ ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចន្លោះ​គីឡូម៉ែត្រ​២៨-២៩ ក្នុងភូមិ​ត្រពាំង​រាំង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

​អ្នកបើករថយន្ត​បង្ក ឈ្មោៈ ថុង លៀង​ឃាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទីលំនៅ ភូមិ​ត្រពាំង​រាំង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល មុខរបរ លក់​សាំង​។ រីឯ​
​ជនរងគ្រោះ ឈ្មោះ ឈុន ម៉េង​ឈាង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​តាំង​ក្រ​ទួត ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មុខរបរ​កម្មករ​រោងចក្រ ។​

​មុនពេល​កើតហេតុ គេ​បានឃើញ រថយន្ត​មួយគ្រឿង ម៉ាក​តូយ៉ូតា កាមរី ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2J 0537 បើក​ដោយ​បុរស​ម្នាក់ ពី​កើ​តទៅ​លិច​។ លុះដល់​ចំណុច​ខាងលើ រថយន្ត​បាន​បត់ ឆ្លងថ្នល់​មក​ត្បូង ចូល​ស្ថាន​នី​យ៍​ប្រេង​តេ​លា ស្របពេល​នោៈ ក៍មាន​ម៉ូតូ​មួយគ្រឿង ម៉ាក Yamaha Jupiter ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ពី​លិចទៅ​កើត បុក​ចំ​ពីក្រោយ គូទ​រថយន្ត ផ្នែក​ខាងស្ដាំ បណ្ដាលអោយ​ដួល ទៅលើ​ទ្រូង​ថ្នល់​។ ជួន​ពេល​នោៈ ក៍មាន​រថយន្ត​ធំ មួយគ្រឿង មិន​ស្គាល់​ម៉ាក បើកបរ ពី​ទិស​ខាង​លិចទៅ​កើត បាន​កិន​អូស ចម្ងាយ​ប្រហែល ២០​ម៉ែត្រ បណ្ដាលអោយ​អ្នកបើក​ម៉ូតូ ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។ ចំណែក​រថយន្ត បាន​បើក​រត់​គេចខ្លួនបាត់​។

​ចំ​ពោៈ​អ្នកបើកបរ​រថយន្ត​តូយ៉ូតា កាមរី ត្រូវបាន​ឃាត់ខ្លួន ជាប​ណ្ដោៈ​អាសន្ន នៅ​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​សាកសួរ​បំភ្លឺ​។ ចំណែក​សាកសព បានប្រគល់​ជូន ក្រុមគ្រួសារ​ធ្វើបុណ្យ តាម​ប្រពៃណី ។ រី​ឯម​ធ្យោ​យ ពាក់ព័ន្ធ ជំនាញ បាន​យកមក​រក្សាទុក ដើម្បី​កសាង​សុំ​ណុំ​រឿង តាម​នីតិវិធី​ច្បាប់ ៕V​/S

​រថយន្ត​បត់​ចូល​ស្ថាន​នី​យប្រេង ម៉ូតូ​បុក​ដួល រថយន្ត​១​គ្រឿង​ទៀត មក​កិន​ស្លាប់​

​រថយន្ត​បត់​ចូល​ស្ថាន​នី​យប្រេង ម៉ូតូ​បុក​ដួល រថយន្ត​១​គ្រឿង​ទៀត មក​កិន​ស្លាប់​

​រថយន្ត​បត់​ចូល​ស្ថាន​នី​យប្រេង ម៉ូតូ​បុក​ដួល រថយន្ត​១​គ្រឿង​ទៀត មក​កិន​ស្លាប់​

​រថយន្ត​បត់​ចូល​ស្ថាន​នី​យប្រេង ម៉ូតូ​បុក​ដួល រថយន្ត​១​គ្រឿង​ទៀត មក​កិន​ស្លាប់​