​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​ហ្លួង ឃាត់ខ្លួន​យុវជន​២​នាក់ ពីបទ​លួច​ទូរស័ព្ទ​

​កណ្តាល: យុវជន​២​នាក់ ត្រូវបាន​សមត្ថកិច្ច ប៉ុស្តិ៍​ព្រែក​ហ្លួង ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ១​និង​៣០ នាទី រសៀល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្សារ​ព្រែក​លួង ភូមិ​តា​ទេព ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល ។​

​ជន​ស្ស័​យ​២​នាក់ ដែល​ត្រូវបាន​សមត្ថកិច្ច ប៉ុស្តិ៍​ព្រែក​ហ្លួងឃាត់ខ្លួន​បាន ទី​១.​ឈ្មោះ ខន សុ​ខេង អាយុ​២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​ប៉ប្រក់ សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ​។ ទី​២.​ឈ្មោះ ជា កក្ត​ដា អាយុ​២៣​ឆ្នាំ  មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ ញ៉ិម លឹម​ហូរ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​

​ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដក​វត្ថុតាង រួមមាន​៖ -​ទូរស័ព្ទ​៣​គ្រឿង (​ទូរស័ព្ទ ជនរងគ្រោះ មួយគ្រឿង ម៉ាក​អាយ​ហ្វូ​ន​៥ ទូរស័ព្ទ​ជនសង្ស័យ​ពីរ​គ្រឿង ម៉ាក អាយ​ហ្វូ​ន​៥ មួយគ្រឿង និង​ម៉ាក វី​វ៉ូ មួយគ្រឿង​) ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា គុប​ជ្រុង C50 ជា​មធ្យោបាយ​ជនសង្ស័យ ។​

​តាម​ការរៀបរាប់​ពី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គាត់​បាន​អង្គុយ​លក់​ទូរស័ព្ទ នៅ​កន្លែង​របស់ខ្លួន ស្រាប់តែ​ជនសង្ស័យ​ទាំងពីរ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C50 គុប​ជ្រុង ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ​1AF-0027 ចូលមក​សួររក​ទិញ​ទូរស័ព្ទដៃ ម៉ាក​អាយ​ហ្វូ​ន​៥ ចំនួន​មួយគ្រឿង​។ ពេលនោះ គាត់​ក៏​យក​ទូរស័ព្ទ​មួយគ្រឿង​ឲ្យ​ទៅ​ឈ្មោះ ខន សុ​ខេង មើល ហើយ​ឈ្មោះ ខន សុ​ខេង ក៏​សួរថា តម្លៃ​ប៉ុន្មាន​? គាត់​ប្រាប់ថា តម្លៃ​២៧០​ដុល្លារ​។ បន្ទាប់មក ឈ្មោះ ខន សុ​ខេង ក៏​និយាយថា មានតម្លៃ ១៧០ ដុល្លារ​ទេ គាត់​ក៏​យក​ទូរ​ស័​ព្វ​របស់ខ្លួន ម៉ាក​អាយ​ហ្វូ​ន​៥ ឲ្យ​ទៅ​ឈ្មោះ ខន សុ​ខេង មើល​។ ពេលនោះ ឈ្មោះ​ខន សុខ​ខេន បាន​បន្លំ​លួច​យក​ទូរស័ព្ទ នោះ​ច្រក​ក្នុង​ហោប៉ៅ​ខោ ហើយ​យក​ទូរស័ព្ទ​ខ្លួន ដែល​ខូច​ដាក់​លើ​ទូ​គាត់​វិញ ប្រាប់ថា លុយ​មិន​គ្រប់​ទេ ចាំ​ល្ងាច​។ ភ្លាមនោះ ជនសង្ស័យ​ទាំង​២ ជិះ​ម៉ូតូ​គេចខ្លួន​ចេញ ស្រាប់តែ​គាត់​ពិនិត្យ​ទូរស័ព្ទ ទើប​ដឹងថា មិនមែន​ទូរស័ព្ទ​គាត់ ក៏​ទៅប្តឹង​សមត្ថកិច្ច ឲ្យ​ជួយ​អន្តរាគមន៍​។ សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​ហ្លួង ស្ទាក់​ចាប់បាន​ជនសង្ស័យ ទាំងពីរ​នាក់​បាន នៅ​កំពង់ដស្វាយជ្រំ ហើយ​បញ្ជូនមក​អធិការដ្ឋាន ដើម្បី​អនុវត្តតាម​នីតិវិធី ៕V​/S

​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​ហ្លួង ឃាត់ខ្លួន​យុវជន​២​នាក់ ពីបទ​លួច​ទូរស័ព្ទ​

​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​ហ្លួង ឃាត់ខ្លួន​យុវជន​២​នាក់ ពីបទ​លួច​ទូរស័ព្ទ​

​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​ហ្លួង ឃាត់ខ្លួន​យុវជន​២​នាក់ ពីបទ​លួច​ទូរស័ព្ទ​

​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​ហ្លួង ឃាត់ខ្លួន​យុវជន​២​នាក់ ពីបទ​លួច​ទូរស័ព្ទ​