​ម៉ូតូ​បុក​គោយន្ត បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល ៣​នាក់ នៅ​ភ្នំព្រឹក​

បាត់ដំបង​: មនុស្ស​ប្រុស​ស្រី​៣​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​គ្រោះថ្នាក់​បង្កឡើង ដោយ​ម៉ូតូ​បុក​គោយន្ត ពីក្រោយ​ពេញទំហឹង​។ គ្រោះថ្នាក់​នេះ បានកើត​ឡើង កាលពី​យប់ ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ ភូមិ​ស្ពាន​ទំនាប ឃុំ​បួរ ស្រុក​ភ្នំព្រឹក ។​

​ជនរងគ្រោះ​ទាំង​៣​នាក់ ទី​១.​ឈ្មោះ ឈាង វ៉ា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រងរបួស​ធ្ងន់​។ ទី​២.​ឈ្មោះ ញឹម រ៉េ​ម ភេទ​ស្រី អាយុ​២៩​ឆ្នាំ រងរបួស​ធ្ងន់ និង​ទី​៣.​ឈ្មោះ អួ​ង រ៉ាត់ ភេទ​ស្រី អាយុ ៥៣​ឆ្នាំ រងរបួស​ស្រាល​។ អ្នក​ទាំង​៣​នាក់ រស់នៅ​ភូមិ​អូរ​ដា ឃុំ​បួរ ។ ចំណែក​ម្ចាស់​គោ ឈ្មោះ នួន សាវ៉ាត ភេទ​ប្រុស អាយុ ៥២​ឆ្នាំ រស់នៅ​ភូមិ ស្ពាន​នំ​នា​ប ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ដ​បាត់ដំបង ។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរពេទ្យ​។ ចំណែក​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ ប្រមូល​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ភ្នំព្រឹក ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា តាមច្បាប់​៕V​/S

​ម៉ូតូ​បុក​គោយន្ត បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល ៣​នាក់ នៅ​ភ្នំព្រឹក​

​ម៉ូតូ​បុក​គោយន្ត បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល ៣​នាក់ នៅ​ភ្នំព្រឹក​