មេដាយសំរិទ្ធ ៥ គ្រឿងហើយដែលស្ថិតក្នុងកណ្ដាប់ដៃកម្ពុជា

ភ្នំពេញ:     ​ភ្នំពេញ​:​គិត​ត្រឹម​ម៉ោង​១០​ថ្ងៃទី​១៨​ធ្នូ​សម្រាប់​ព្រឹត្តិការណ៍​ ប្រកួត​កីឡា​ប៉េតង់​ជើងឯក​អាស៊ី​លើក​ទី​១៩​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ នោះ​កម្ពុជា​បាន​គ្រប់គ្រង​មេដាយសំរិទ្ធ​ចំនួន ៥ គ្រឿង​ហើយ ។​

​    ​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​ទាំង​បុរស​-​នារី និង យុវជន​កម្ពុជា​បាន​គ្រង​តំណែង​មេដាយសំរិទ្ធ​ហើយៗ​បើ​ការ​ប្រ​កួត​រសៀល​នេះ​ បានទទួល​ជ័យជំនះ​នោះ​កម្ពុជា​នឹង​គ្រង​មេដាយប្រាក់​និង​ត្រៀម​ប្រកួត​ ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយមាស​ទៀត ។​

​    ​សម្រាប់​បុរស​កីឡាករ​សុខ ចាន់​មៀន​ស្ថិតក្នុង​តំណែង​មេដាយសំរិទ្ធ​ហើយ​រសៀល​នេះ​កម្ពុជា​ត្រូវ​ជួប​ កម្ពុជា​គ្នា​ ឯ​ហេតុនេះ​មានន័យថា​មេដាយប្រាក់​មួយគ្រឿង​ស្ថិតនៅក្នុង​កណ្ដាប់ដៃ​កម្ពុជា​ រួចទៅហើយ ។ ចំពោះ​វ័យ​យុវជន​ដែល​ក​ម្ពុ​ជា​ជួប​គ្នាឯង​ដែរនោះ​គឺ​មេដាយប្រាក់​ ស្ថិតនៅក្នុង​កណ្ដាប់ដៃ​កម្ពុជា​មួយគ្រឿង​ទៀត​ដេរ​ហើយ ។​

ចំពោះ​កីឡា ​ការ​នី​កែ ឡេង​ដែល​ស្ថិតក្នុង​តំណែង​មេដាយសំរិទ្ធ​ដែរនោះ​បើ​ល្ងាច​នេះ​ឈ្នះ​វៀតណាម នឹង​បាន​ មេដាយប្រាក់​និង​ត្រៀម​ប្រកួត​ដណ្ដើម​មេដាយមាស​ទៀត ។​

​    ​អាប៉ោង​នឹង​បើកគ្រប​នៅពេល​រសៀល​នេះហើយ​ជូនពរ​ឲ្យ​កីឡាករ​-​កីឡាការិនី​កម្ពុ​ជាមាន​សំណាងល្អ​ក្នុងការ​ ប្រកួត​នេះ ។​