​​ប្រពន្ធ Beckham ​រក​ប្រាក់​ចំណូល​ច្រើន​ជាង​ប្ដី​ពាក់​កណ្ដាល ក្នុង​ឆ្នាំ​ចុង​ក្រោយ

​​ប្រពន្ធ Beckham ​រក​ប្រាក់​ចំណូល​ច្រើន​ជាង​ប្ដី​ពាក់​កណ្ដាល ក្នុង​ឆ្នាំ​ចុង​ក្រោយ

​ប្រាក់​ចំណូល​​ពី​ការ​ច្នៃ​ម៉ូដ​​និងលក់​សំលៀកបំពាក់​​របស់​ Victoria Beckham បាន​កើន​ឡើង​ច្រើន​ជាង​ស្វាមី​ David Beckham ដល់​ទៅ​ពាក់​កណ្ដាល​សម្រាប់​ឆ្នាំ​ចុងក្រោយ​នេះ។

 

 

​​ប្រពន្ធ Beckham ​រក​ប្រាក់​ចំណូល​ច្រើន​ជាង​ប្ដី​ពាក់​កណ្ដាល ក្នុង​ឆ្នាំ​ចុង​ក្រោយ

 

Victoria អាច​កើប​ប្រាក់​ពី​​ក្រុមហ៊ុន​សំលៀកបំពាក់​​របស់​​​ខ្លួន​បាន​ដល់​ ៥០​លាន​ដុល្លារ​សម្រាប់​ហិរញ្ញវត្ថុ​ឆ្នាំ​ចុងក្រោយ ខណៈ​ដែល​ស្វាមី​របស់​នាង​លោក David Beckham អាច​រក​បាន​ត្រឹម​តែ​ ២៥​លាន​ដុល្លារ​ប៉ុណ្ណោះ​​​ពី​ការ​រក​ស៊ី​ក្នុង​ទីផ្សារ​និង​កិច្ចសន្យា​ពាណិជ្ជកម្ម​ជាមួយ​ក្រុម​ហ៊ុន​ផ្សេងៗ។

 

ផ្អែក​តាម​ Daily Telegraph បាន​បញ្ជាក់​ថា គណនី​ដែល​បាន​ដាក់​ចូល​​ក្រុមហ៊ុន​អត្រានុកូលដ្ឋាន ​Companies House បាន​បង្ហាញ​ថា​ក្រុមហ៊ុន​ Victoria Beckham Ltd បាន​កើន​ប្រាក់​ចំណូល​ ១៣លាន​ដុល្លារ​លើ​ឆ្នាំ​មុន​ៗ។ ហើយ​នេះ​ក៏​ជា​ការ​រក​ប្រាក់​​បាន​ច្រើន​ជាង​ពេល​ដែល​នាង​ជា​សមាជិក​ក្រុម Spice Girls ដែរ ៕

 

​​ប្រពន្ធ Beckham ​រក​ប្រាក់​ចំណូល​ច្រើន​ជាង​ប្ដី​ពាក់​កណ្ដាល ក្នុង​ឆ្នាំ​ចុង​ក្រោយ

 

 

ចុចអាន៖Beckham ​និង​​​ភរិយា​ស្លៀក​ឈុត​ខ្មៅ​ព្រម​គ្នាក្នុង​ពិធី​ British Fashion Awards

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror