ថៅកែ​ផលិតកម្ម​ BKS ធ្វើ​ឲ្យ​ Surprise ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍

តារា​ចម្រៀង​ និង​ជា​ម្ចាស់​ផលិតកម្ម​ BKS លោក ឈុន សុវណ្ណភក្ដី  បាន​រៀប​អាពាហ៍ពិពាហ៍​ហើយ​កាល​ពី​ម្សិលមិញ។ ក្នុង​ពិធី​​សំខាន់​​នៃ​ជីវិត​​របស់​ខ្លួន  តារា​រូប​នេះ​បាន​ធ្វើ​ឲ្យ ​Surprise ​ដល់ ភរិយា​​​​ក៏​ដូច​ជា​ភ្ញៀវ​កិត្តិយស​ដែល​បាន​​អញ្ជើញ​ចូលរួម។

ថៅកែ​ផលិតកម្ម​ BKS ធ្វើ​ឲ្យ​ Surprise ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍

សកម្មភាព​ដែល​ ​ធ្វើ​ឲ្យ Surprise​ នោះ​គឺ​ លោក ឈុន សុវណ្ណភក្ដី បាន​ច្រៀង​បទ​ចម្រៀង​ចំនួន២បទ ដែល​លោក​បាន​តែង​និពន្ធ​​យ៉ាង​ពិសេស សម្រាប់​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ផ្ទាល់ ពេល​​ពិធី​កាត់​នំ​ចូល​មក​ដល់។ បទ​ចម្រៀង​ទាំង២បទ​នោះ គឺ​ជា​បទ Original ដោយ​​កូន​កំលោះ​បាន​រៀប​រាប់​ពី​ការ​​ចាប់​ផ្ដើម​ស្គាល់​គ្នា​រហូត​ដល់​សុំ​រៀប​ការ និង​ការ​សន្យា រួមរស់​​ជា​មួយ​គ្នា​​រហូត​អវសាន្ត​ជីវិត​រៀងៗខ្លួន។

កូន​ក្រមុំ​រំភើប​រហូត​ហៀ​រទឹក​ភ្នែក​ចេញ​មក ចំណែក​ភ្ញៀវ​កិត្តិយស​វិញ បាន​​ទះដៃ​អបអរសាទរ​គូស្នេហ៍​​១គូនេះ​ជា​ខ្លាំង។ ភ្ញៀវ​ដែល​អញ្ជើញ​មក​ក្នុង​ពិធី​កាត់​ចំណង​ដៃ លោក ឈុន សុវណ្ណភក្ដី និង អ្នក​នាង ម៉ែន ចេននីក កាល​ពី​យប់​មិញ​ នៅ​​ឯ​បូរី​វិមាន​ភ្នំពេញ មាន​រហូត​ដល់​ទៅ១២០​តុ​​ឯណោះ ក្នុង​នោះ អ្នក​សិល្បៈ​ប្រហែល​ជិត១០តុ។ ភក្ដី និង ចេននីក ទើប​តែ​ស្គាល់​គ្នា​បាន​​ប្រហែល​ជា​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ តាមរយៈ​ការ​​លេង Facebook ជា​មួយ​​គ្នា៕

ថៅកែ​ផលិតកម្ម​ BKS ធ្វើ​ឲ្យ​ Surprise ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍

ថៅកែ​ផលិតកម្ម​ BKS ធ្វើ​ឲ្យ​ Surprise ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍

ថៅកែ​ផលិតកម្ម​ BKS ធ្វើ​ឲ្យ​ Surprise ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍

ថៅកែ​ផលិតកម្ម​ BKS ធ្វើ​ឲ្យ​ Surprise ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍

ថៅកែ​ផលិតកម្ម​ BKS ធ្វើ​ឲ្យ​ Surprise ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍

ថៅកែ​ផលិតកម្ម​ BKS ធ្វើ​ឲ្យ​ Surprise ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍

ថៅកែ​ផលិតកម្ម​ BKS ធ្វើ​ឲ្យ​ Surprise ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍

ថៅកែ​ផលិតកម្ម​ BKS ធ្វើ​ឲ្យ​ Surprise ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍

ថៅកែ​ផលិតកម្ម​ BKS ធ្វើ​ឲ្យ​ Surprise ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍

អត្ថបទ៖ ខុត សីហា