សម្រស់​ប្អូន​ស្រី CL ស្អាត​មិន​ចាញ់បង ​ធ្វើ​ឲ្យ​គេ​បាក់​គ្រប់​គ្នា


សម្រស់​ប្អូន​ស្រី CL ស្អាត​មិន​ចាញ់បង ​ធ្វើ​ឲ្យ​គេ​បាក់​គ្រប់​គ្នា

កាល​ពី​ថ្ងៃ​ទី​១៧​ ខែ ធ្នូ CL សមាជិក​ក្រុម 2NE1 បាន​បង្ហោះ​រូប​មួយ​សន្លឹក​ជា​មួយ​ប្អូន​ស្រី​​ដែល​មាន​ឈ្មោះ​ថា Lee Ha Rin លើ​បណ្ដាញ Instagram និង​ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​ចាប់​ចិត្ត​លើ​ប្អូន​ស្រី​របស់​នាង។

 

សម្រស់​ប្អូន​ស្រី CL ស្អាត​មិន​ចាញ់បង ​ធ្វើ​ឲ្យ​គេ​បាក់​គ្រប់​គ្នា

CL (ស្ដាំ)

 

ក្នុង​រូបភាព​មួយ​សន្លឹក​នោះ​ ពួក​គេ​មាន​ទម្រង់​មុខ​​ស្រដៀង​គ្នា។ គ្រាប់​តែ​ឃើញ​រូប​នោះ​ភ្លាម​អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​បាន​និយាយ​ថា​៖”មុខ​របស់​ Lee Ha Rinពាក់​កណ្ដាល​ដូច​ CL និង​ពាក់​​ដូច​​ដូច​កីឡា​ការិនី​​ជិះ​ស្គី​ទឹកកក​កូរ៉េ Kim Yuna” ។ អ្នក​ខ្លះ​ទៀត​និយាយ​ថា៖”មិន​នឹក​ស្មាន​ប្អូន CL ស្រស់​ស្អាត​បែប​នេះ​សោះ។ ទោះ​ជា​​មិន​មាន​​ត្របក​ភ្នែក​ពីរ​ជាន់​ ប៉ុន្តែ​នាងមាន​លក្ខណៈ​ល្អ​។ បង​ប្អូន​ពួក​គេ​មិនមែន​ជា​ប្រភេទ​ស្រី​ស្អាត​ ប៉ុន្តែ​មាន​មន្តស្នេហ៍”។

 

ទន្ទឹម​នឹង​នេះ Cl ក៏​ទើប​តែ​ចេញ​ចម្រៀង​ទោល​​ចំណងជើង “HELLO BITCHES” ទាំង​នៅ​កូរ៉េ​និង​អាមេរិក​ ហើយ​ពេល​ថ្មី​ៗ​នេះ​នាង​កំពុង​ត្រៀម​ចេញ​បទ​ថ្មី​បន្តទៀត ៕

 

 

ចុចអាន៖អ្នកផាត់មុខថ្មី​របស់ CL ស្អាត​ខ្លាំង​មិន​ចាញ់​តារា​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ soompi

​​​​