ស្លាប់កើនដល់ ១៧នាក់ ក្នុងករណីឆេះអណ្ដូងរ៉ែ ភាគឦសានចិន

ស៊ិនយ៉ា៖ យោងតាមការ លើកឡើង របស់អាជ្ញាធរ ក្នុងស្រុកបានឲ្យដឹងថា កម្មករចំនួន ៤នាក់ ទៀត ត្រូវបានសមត្ថកិច្ច បញ្ជាក់ថា ស្លាប់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ ១៧នាក់ ក្នុងករណីឆេះអណ្ដូង រ៉ែមួយកន្លែង ស្ថិតនៅខេត្តឡាវណីង ភាគឦសានប្រទេសចិន។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា ហេតុការណ៍ អគ្គីភ័យនេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៩ និង ៧នាទី ម្សិលមិញនេះ នៅក្រុមហ៊ុន អណ្ដូងរ៉ែស៊ីងលី ក្នុងទីក្រុងហូលូដាវ ក្នុងករណីនោះដែរកម្មករ អណ្ដូងរ៉ែ ដែល ជាប់ខ្លួននៅក្នុង នោះត្រូវបានជួយ សង្គ្រោះទាន់ពេលតែសំណាងមិនល្អអ្នកផ្សេងទៀតចំនួន ១៣នាក់ទៀតបានស្លាប់ភ្លាមៗ និង ១០នាក់ទៀត កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

ចំណែកកម្មករចំនួន ៤នាក់ទៀតត្រូវបានជួយសង្គ្រោះចេញពីក្នុងអណ្ដូងរ៉ែហើយដែរ តែបាន ស្លាប់ ក្រោយពេល បញ្ជូនទៅដល់មន្ទីរពេទ្យ។ ប្រភពមួយចំនួនបាននិយាយថា មូលហេតុ ដែលបណ្ដាលឲ្យ ករណីនេះកើតឡើង មកពីការផ្សារដែកខុសបច្ចេកទេស។ បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងដាក់ការស៊ើប អង្កេតបន្ដទៀត៕

ស្លាប់កើនដល់ ១៧នាក់ ក្នុងករណីឆេះអណ្ដូងរ៉ែ ភាគឦសានចិន