ដំណោះស្រាយយូអិន មានគោលដៅ ផ្តាច់ជំនួយនានា ទៅកាន់ ISIS

ញូយ៉ក៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានអនុម័តជាឯកឆន្ទ នូវដំណោះ ស្រាយមួយ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីកាត់ផ្តាច់ជំនួយនានា ទៅកាន់ពួករដ្ឋអ៊ីស្លាម តាមរយៈ ការទាក់ទណ្ឌ កម្មលើបុគ្គល ឬ ក៏ក្រុមណាក៏ដោយ ដែលជួយដោយផ្ទាល់ និង ពាក់ព័ន្ធ ចំពោះ ការផ្តល់ជំនួយហិរញ្ញវត្ថុ ទៅកាន់ក្រុមឧទ្ទាម ជីហាដ នោះ។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ ២០១៥ នេះទៀតថា ដំណោះ ស្រាយខាងលើនេះ ដំបូងត្រូវបានរៀងចំសេចក្តីព្រាងរួមគ្នាដោយ អាមេរិក និង រុស្ស៊ី ដោយបង្កើន ការទណ្ឌកម្មបន្ថែមទៀត ចំពោះពួករដ្ឋអ៊ីស្លាម ដែលកាលពីមុនមានតែចំពោះ បណ្តាញក្រុមភេរវករ អាល់កៃដា តែប៉ុណ្ណោះ។

លោករដ្ឋមន្ត្រីរតនាគារជាតិអាមេរិក ចេក លូ ដែលដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ដែល មាន បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃប្រទេសសមាជិកនានាចូលរួមបាននិយាយថា “យើងត្រូវ តែ បង្កើនទណ្ឌកម្ម បន្ថែមទៀត លើអ្វីដែលមានស្រាប់ពីមុនមក ដើម្បីប្រយុទ្ធប្រឆាំងក្រុមនោះ។”

គួរបញ្ជាក់ថា ដំណោះស្រាយថ្មីនេះ តម្រូវឲ្យប្រទេសសមាជិកទាំងអស់ អនុវត្តន៍ឲ្យបាននូវ ច្បាប់ ប្រឆាំងឧក្រិដ្ឋកម្មកម្រិតធ្ងន់ ចំពោះជន ឬ ក្រុមណាក៏ដោយ ដែលឧបត្ថមគាំទ្រ ដល់ក្រុម ISIS ឬ ពួកភេរវករ ដែលពិភពលោកស្អប់ខ្ពើម។ ក្រុម ឬ បុគ្គល ដែលគេចាប់កំហុសបាន អាចនឹងត្រូវ ទទួលរងការហាមប្រាម មិនឲ្យធ្វើដំណើរ និង បង្កកទ្រព្យសម្បត្តិជាដើម៕

ដំណោះស្រាយយូអិន មានគោលដៅ ផ្តាច់ជំនួយនានា ទៅកាន់ ISIS