Ronaldo វិនិយោគ ៤០លានដុល្លារ កសាងសណ្ឋាគារ CR7

លីសបោន ៖ តារាបាល់ទាត់កំពូល និងឆ្នើមរបស់ ក្លឹបរៀល Cristiano Ronaldo បានប្រកាស តាំង ពីថ្ងៃអង្គារ ថា លោកនឹងជះលុយប្រមាណ ៤០លានដុល្លារអាមេរិក ដើម្បី វិនិយោគ លើការសាង សង់សណ្ឋាគារប្រណិតមួយ ដែលមានឈ្មោះថា សណ្ឋាគារ CR7។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០១៥ នេះទៀតថា តារាបាល់ ទាត់ឆ្នើមលើលោក ខាងលើនេះ នឹងរួមសហការជាមួយនឹង ក្រុមហ៊ុន Pestana Hotel Group ដ៏ធំបំផុត នៅពរទុយហ្គាល់ ដើម្បីកសាងសណ្ឋាគារដែលមានប្រ៊េន CR7 នៅ ទីក្រុង ហ្វាំងចាល, លីសបោន, ម៉ាទ្រីត, និង ញូយ៉ក ផងដែរ។

គួរបញ្ជាក់ថា រ៉ូណាល់ដូ តែងប្រើប្រាស់ឈ្មោះល្បីខ្លីមួយ គឺ CR7 ហើយវាតែងតែលេចធ្លោ នៅគ្រប់ទី កន្លែង ជាពិសេសសម្រាប់ម៉ាកផលិតផលល្បីៗលើពិភពលោក៕

Ronaldo វិនិយោគ ៤០លានដុល្លារ កសាងសណ្ឋាគារ CR7