​ប្រទះឃើញ​សព​ជនជាតិ​បរទេស​ម្នាក់​នៅក្នុង​បន្ទប់​នៃ​សណ្ឋាគារ​ឯករាជ្យ

​ខេត្ត​ព្រះសីហនុ​៖​មានការ​ភ្ញាក់ផ្អើល​បានកើត​ឡើង​នៅក្នុង​បន្ទប់​បឹង​ហ្គា​ឡូ​លេខ​១៥៨​នៃ សណ្ឋាគារ​ឯករាជ្យ ស្ថិតនៅ​ក្រុម​៩​ភូមិ​១​សង្កាត់​៣​ក្រុងព្រះសីហនុ​ក្រោយពី​គេ​បាន​ប្រទះឃើញ សព​ជនជាតិ​អាមេរិកកាំង​ម្នាក់ ដេកស្លាប់​នៅ​ទីនោះ​។ ហេតុការណ៍​នោះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ ។ 

​    ​មន្ត្រីនគរបាល បាន​បញ្ជាក់ថា ជនបរទេស​ដែល​ស្លាប់​ឈ្មោះ MATTHEW JOHNKEEFE អាយុ​៦១​ឆ្នាំ សញ្ជាតិ USA កាន់​លិខិតឆ្លងដែន​លេខ 488484192 មាន​សុពលភាព​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ចូលមក​ស្នាក់នៅ សណ្ឋាគារ​ឯករាជ្យ កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥​។ 

​    ​យ៉ាងណាក៏ដោយ ការស្លាប់​របស់​ជនរ​ង​គ្រោះ នៅ​មិនទាន់ មានការ​បញ្ជាក់​ពី សមត្ថកិច្ច​នោះទេ ខណៈ​នៅពេលនេះ កំពុង​ចុះទៅពិនិត្យ​នៅឡើយ​៕ 

​ប្រទះឃើញ​សព​ជនជាតិ​បរទេស​ម្នាក់​នៅក្នុង​បន្ទប់​នៃ​សណ្ឋាគារ​ឯករាជ្យ