គន្លឹះ​ទាំង 5 ជួយ​ឲ្យ iPhone របស់​អ្នក​កាន់​តែ​មាន​សុវត្ថិភាព!

អ្នកណាក៏ដោយ នៅពេល បាត់បង់ ស្មាតហ្វូន ច្បាស់ជា សោកស្តាយ ដោយសារ យើងយកលុយ ដែលខំរក បានទៅទិញ វាមក ប្រើប្រាស់ ហើយអ្វីដែល សោកស្តាយ ទៀតនោះ គឹបាត់បង់ ទិន្នន័យសំខាន់ ដែលផ្ទុក នៅក្នុងនោះ រួមទាំង រូបភាព ឬវីដេអូ ខ្លាចអ្នកលួច ឬអ្នករើសបាន ចែករំលែក លើបណ្តាញសង្គម ធ្វើឲ្យ អាប់អោន កិត្តិយស ផងដែរ។

គន្លឹះ​ទាំង 5 ជួយ​ឲ្យ iPhone របស់​អ្នក​កាន់​តែ​មាន​សុវត្ថិភាព!

ដោយហេតុនេះហើយ យើងនឹងបង្ហាញ ដល់មិត្ត អ្នកអាន ពីគន្លឹះសាមញ្ញ មួយចំនួន សម្រាប់ឲ្យអ្នក អនុវត្តន៍តាម ដើម្បីអាចរក្សា សុវត្ថិភាព ស្មាតហ្វូនរបស់ខ្លួន អ្នកបាន។ សូមអានការ ណែនាំនៅ ខាងក្រោម៖

  1. ដាក់លេងសម្ងាត់ ឬដាក់ក្រយ៉ៅដៃ គន្លឹះ​ទាំង 5 ជួយ​ឲ្យ iPhone របស់​អ្នក​កាន់​តែ​មាន​សុវត្ថិភាព!
  • អ្នកចូលទៅកាន់ Settings > Touch ID & Passcode រួចអូសចុះ ក្រោមបន្តិច ចុចលើ Turn Passcode On បន្ទាប់អ្នក អាចវាយលេខ សម្ងាត់បាន។
  • សម្រាប់ iPhone ដែលមានស្រទាប់ស្គេន ក្រយ៉ៅដៃ អ្នកអាចចូល ទៅកាន់ Settings > Touch ID & Passcode រួចអូសចុះក្រោម បន្តិចដែរ​ រើសយក ពាក្យ Add a Fingerprint… ហើយអ្នកអាច សម្គាល់ ក្រយ៉ៅបាន។
  1. បិទមិនឲ្យមុខងារ Siri ដំនើរការនៅពេល Lock គន្លឹះ​ទាំង 5 ជួយ​ឲ្យ iPhone របស់​អ្នក​កាន់​តែ​មាន​សុវត្ថិភាព!

អ្នកអាចទៅកាន់ Settings > Touch ID & Passcode បន្ទាប់អូស មកត្រង់កន្លែង Allow Access When Locked ហើយរកពាក្យ Siri បើសិនជា គ្មានទេ មានន័យថា អ្នកមិនបានដំនើរការទេ​ តែបើឃើញ អ្នកគួរបិទវា ចោលទៅ។

  1. ទាមទារដោយដោះលេខសម្ងាត់ភ្លាមៗ នៅពេលបើកភ្លាម គន្លឹះ​ទាំង 5 ជួយ​ឲ្យ iPhone របស់​អ្នក​កាន់​តែ​មាន​សុវត្ថិភាព!

សម្រាប់ជម្រើសនេះ នៅលើប្រព័ន្ធ ប្រតិបត្តិការ iOS8 ត្រូវការកំណត់ តែសម្រាប់លើ ប្រព័ន្ធប្រតិបត្តិការ iOS9 ឡើងទៅ វាមាន តែជម្រើស Immediately នេះតែមួយទេ ដូចនេះ មិនបាច់ ខ្វល់ត្រង់នេះ ក៏បានដែរ។

  1. បិទមិនឲ្យ Control Center ដំនើរការនៅពេល Lock គន្លឹះ​ទាំង 5 ជួយ​ឲ្យ iPhone របស់​អ្នក​កាន់​តែ​មាន​សុវត្ថិភាព!

អ្នកអាចចូលទៅកាន់ Settings > Control Center ហើយបិទត្រង់ Access on Lock Screen ដើម្បីកុំឲ្យ អ្នកដទៃ លួចប្រើ មុខងារលើ Control Center នៅពេល ចាក់សោរ។

  1. បើកដំនើរការមុខងារ Find My iPhone គន្លឹះ​ទាំង 5 ជួយ​ឲ្យ iPhone របស់​អ្នក​កាន់​តែ​មាន​សុវត្ថិភាព!

មុខងារនេះពិតជាសំខាន់ នៅពេលដែល អ្នកបាត់ iPhone អ្នកអាចដឹង ថាវានៅ ទីណាបាន នៅពេល iPhone ដែលបាន បាត់នោះ ភ្ជាប់អ៊ីនធើណេត។ អ្នកអាចចូល ទៅកាន់ Settings > iCloud អូសចុះ ក្រោមបន្តិច បើកដំនើរការ Find My iPhone ។

គន្លឹះទាំងនេះ មានមិត្តអ្នកអានភាគច្រើនបានដឹង ប៉ុន្តែនៅតែ មានអ្នក ប្រើប្រាស់ ភាគតិច ដែលមិនទាន់ ដឹងបានអស់ ពីការរក្សា សុវត្ថិភាពនេះ ហើយសង្ឃឹមថា អ្នកអាច អនុវត្តន៍តាមគន្លឹះ ខាងលើនេះ និងអាចធ្វើ ឲ្យមាន ទំនុកចិត្ត នៅពេល ប្រើប្រាស់។

  • ដោយ: Hong
  • 11:14 AM, 18 December
  • ប្រភព: CNet
  • Tag: ចំណេះដឹងទូទៅ