ត្រី​ពុល​ងាប់​ក្នុង​ស្រះ​វត្ត «​រតនា​រាម​» ជាច្រើន ពលរដ្ឋ​ផ្អើល​នាំ​គ្នា​ចុះ​យក

ក្រុង​ប៉ោយ​ប៉ែ​ត ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ស្រះ​ទឹក​ក្នុង​បរិវេណ​វត្ត «​រតនា​រាម ហៅ​វត្ត​ផ្សារ​កណ្តាល​» ដែល​ស្ថិត​ក្នុងភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល មាន​ត្រី​ពុល​ងាប់​ពេញ​ស្រះ ដែល​សង្ស័យ​ថា មាន​គេ​លួច​ដាក់​ថ្នាំ​បំពុល ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ ២០១៥ ។

ប្រភព​បានឱ្យ​ដឹង​ថា ត្រី​ងាប់​ជា​ច្រើន​ត្រូវ​បាន​អ្នកស្រុក​ផ្អើល​នាំ​គ្នា​យក​ទៅ​ផ្ទះ​យ៉ាង​ព្រោងព្រាត ដោយ​គេ​មិន​ទាន់​ឃើញ​មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ណា​ចុះ​មក​ត្រួតពិនិត្យ និង​ហាមឃាត់​នោះ​ទេ ។

ប្រភព​បន្ត​ថា បើ​នៅ​តែ​បណ្តោយ​ឱ្យ​ពលរដ្ឋ​នាំ​គ្នា​យក​ត្រី​ដែល​ពុល​ងាប់​នេះ យក​ទៅ​ទទួលទាន​នោះ ខ្លាចក្រែង​អាច​ពុល​ដល់​មនុស្ស​ផង​ដែរ ។