លោកអភិបាលរង ទាវ សំអឿន ដឹកនាំកម្លាំងយុវជន ជាច្រើននាក់ ចុះប្រមូលសំរាម ចៀសវាង ប៉ះពាល់សុខភាព ប្រជាពលរដ្ឋ

ភ្នំពេញ៖ ដោយមើលឃើញថា បរិស្ថានជាបញ្ហាចម្បង សម្រាប់សុខភាពសាធារណៈ ពោលគឺសុខភាពពលរដ្ឋ អាជ្ញាធរខណ្ឌសែនសុខ ដឹកនាំដោយលោក ទាវ សំអឿន អភិបាលរង តំំណាងឲ្យលោក លី សាវេត និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខណ្ឌសែនសុខ បានដឹកនាំកម្លាំងយុវជនជាច្រើននាក់ របស់ខណ្ឌសែនសុខ មកសំអាតកន្លែងដែលផ្ទុកសំរាមយ៉ាងអនាធិបតេយ្យមួយ ដែលយើងមើលឃើញថា ធ្វើឲ្យប៉ះពាល់់ដល់សុខភាព ។ កន្លែងដែលមកសំអាតនៅព្រឹកនេះ គឺស្ថិតលើដងផ្លូវ២០១១ នៅក្បែរសាលាមុំ ក្នុងភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ របស់លោកទាវ សំអឿន ដែលដឹកនាំយុវជន មកប្រមូលសំអាតសំរាមនេះ គឺធ្វើឡើងសហការ ជាមួយនិងក្រុមហ៊ុនស៊ិនទ្រី  រួមទាំងយុវជននិងអាជ្ញាធរខណ្ឌសែនសុខផង បានចុះមកសំអាតនៅកន្លែងនេះ ដោយមើលឃើញគំនរសំរាម ហាក់បីដូចជាច្រើនហួសហេតុ ក្នុងនោះលោកអភិបាលរង ទាវ សំអឿន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរសាលាមុំ គឺនៅជាប់ផ្លូវបេតុងនេះ សូមចូលរួមសំអាត ជាពិសេសដាក់សំរាមតាមមុខផ្ទះរាងៗខ្លួន សំរាមត្រូវដាក់ជា៣ប្រភេទផ្សេងៗគ្នា គឺសំរាមសំណល់រាវ សំណល់រឹង សំណល់ប្រភេទប្លាស្ទីក ដែលងាយស្រួលឲ្យអ្នកយកសំរាមដាក់ទៅតាម កន្លែងរាងខ្លួន។

ក្នុងករណីមិនឃើញស៊ិនទ្រីមកយកសំរាម លោកអភិបាលរងអំពាវនាវទៅដល់បងប្អូន ឲ្យធ្វើការទំនាក់ទំនងទៅចៅសង្កាត់ ឬអភិបាល ឬសាលាខណ្ឌតែម្តង ដើម្បីទំនាក់ទំនងស៊ិនទ្រីមកប្រមូល ធ្វើនេះដើម្បីចៀសវាងបងប្អូនយកសំរាម មកចោលពាសវាលពាលកាល ដែលនាំឲ្យខូចបរិស្ថាន និងខូចសោភ័ណភាពទីក្រុងផងដែរ៕