Ronaldo បើក​សណ្ឋាគារ​​យីហោ “CR7” ​​​​នៅ​៤​ទីក្រុង​​​ធំៗ​ផ្សេង​គ្នា

Ronaldo បើក​សណ្ឋាគារ​​យីហោ “CR7” ​​​​នៅ​៤​ទីក្រុង​​​ធំៗ​ផ្សេង​គ្នា

Cristiano Ronaldo ​បាន​ប្រកាស​គម្រោង​​បើក​សណ្ឋាគារ​​៤​​កន្លែង​​នៅ​​​ទីក្រុង​ធំៗ​​ ​ដោយ​ដាក់​ឈ្មោះ​យីហោ​ “CR7” ​នៅ​៣​ប្រទេស​ផ្សេង​គ្នា ដើម្បី​​​អនាគត​របស់​ខ្លួន ក្រោយ​ពេល​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់។

 

Ronaldo បើក​សណ្ឋាគារ​​យីហោ “CR7” ​​​​នៅ​៤​ទីក្រុង​​​ធំៗ​ផ្សេង​គ្នា

 

​​​​Super Star ​របស់​​ក្រុម​ Real Madrid វ័យ​៣០​ឆ្នាំ​​រូប​នេះ បាន​ទៅ​ដល់​​ប្រទេស​ព័រទុយហ្គាល់​ កាល​ថ្ងៃ​ព្រហស្បតិ៍ និង​បាន​ប្រកាស​​គម្រោង​​បើក​សណ្ឋាគារ​ “CR7″ ៤​កន្លែង​ ​ដោយ​ចំណាយ​ប្រាក់​អស់​​ប្រហែល​​៥៤​លាន​ផោន (ជាង​៨០​លាន​ដុល្លារ)។

 

៣​កន្លែង​ក្នុង​គម្រោង​សណ្ឋាគារ​ថ្មី​របស់​ Ronaldo នេះ​​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​អាជីព​ជា​កីឡាករ​​​របស់​គេ ដោយ​ក្នុង​នោះ​រួម​មាន​ទីក្រុង​ Funchal (ព័រទុយហ្គាល់), Lisbon (ព័រទុយហ្គាល់) និង​ទីក្រុង​ Madrid ប្រទេស​អេស្ប៉ាញ ខណៈ​ដែល​១​កន្លែង​ទៀត​នៅ​ទីក្រុង​ New York ​សហរដ្ឋ​អាមេរិក ដែល​រូប​គេ​អាច​នឹង​ទៅ​នៅ​ទីនោះ ក្រោយ​ពេល​ចូល​និវត្តន៍។

 

Ronaldo បើក​សណ្ឋាគារ​​យីហោ “CR7” ​​​​នៅ​៤​ទីក្រុង​​​ធំៗ​ផ្សេង​គ្នា

 

ការ​បើក​​សណ្ឋាគារ​នេះ​គឺ​ CR7 បាន​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​របស់​ខ្លួន​ Pestana Hotel Group នា​ប្រទេស​ព័រទុយហ្គាល់។

 

​Ronaldo បាន​និយាយ​ថា៖ “ការងារ​របស់​ខ្ញុំ​គឺ​លេង​បាល់ទាត់ ប៉ុន្តែ​ជីវិត​មិន​នៅ​របៀប​នេះ​រហូត​ទេ។ ខ្ញុំ​ត្រូវ​តែ​រំឭក​ខ្លួន​ខ្ញុំ​ ឲ្យ​ធ្វើ​គម្រោង​ថ្មី​នេះ។ ខ្ញុំ​នៅ​ក្មេង​ ប៉ុន្តែ​ខ្ញុំ​រីករាយ​ណាស់​នូវ​អ្វី​ដែល​ខ្ញុំ​មាន​រាល់​ថ្ងៃ ដូច្នេះ​គម្រោង​នេះ​ វា​ពិត​ជា​រំភើប​សម្រាប់​ខ្ញុំ។ ខ្ញុំ​កំពុង​គិត​ពី​អនាគត​របស់​ខ្ញុំ កូន​របស់​ខ្ញុំ និង​គ្រួសារ​របស់​ខ្ញុំ”៕

 

Ronaldo បើក​សណ្ឋាគារ​​យីហោ “CR7” ​​​​នៅ​៤​ទីក្រុង​​​ធំៗ​ផ្សេង​គ្នា

 

Ronaldo បើក​សណ្ឋាគារ​​យីហោ “CR7” ​​​​នៅ​៤​ទីក្រុង​​​ធំៗ​ផ្សេង​គ្នា

 

-ចុចអាន៖ Ronaldo៖ “ខ្ញុំនឹក Ancelotti ណាស់”

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail