​ទេសចរ​រុស្ស៊ី​ ​ងាក​មក​រក​​​គោលដៅ​កម្សាន្ត​នៅ​​​អាស៊ី


​ទេសចរ​រុស្ស៊ី​ ​ងាក​មក​រក​​​គោលដៅ​កម្សាន្ត​នៅ​​​អាស៊ី

ទេសចរ​​រុស្ស៊ី​​ បាន​បង្វែរ​​ទិស​ដៅ​​ដំណើរ​កម្សាន្ត​​ មក​រក​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​វិញ ជា​ពិសេស​គឺ ​ចិន និង​ថៃ ​​ក្រោយពី​ក្រុម​ប្រឹក្សា​ទេសចរ​​ប្រទេស​នេះ​បាន​ហាមប្រាម​មិន​ឲ្យ​មាន​ដំណើរ​ទេសចរ​ទៅកាន់​ប្រទេស​តួកគី​ទៀត​ឡើយ ដែល​នេះ​ចំណាត់​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បាញ់​ទម្លាក់​​យន្តហោះ​ចម្បាំង​រុស្ស៊ី​​នៅ​ជិត​ព្រំដែន​​ប្រទេស​ស៊ីរី​​ កាល​ពី​ខែ​មុន។

 

​​​ក្រុមហ៊ុន​ទេសចរណ៍​​​ធំ​បំផុត​មួយ​របស់​​រុស្ស៊ី​ឈ្មោះ​ Tez Tour ​ និយាយ​ថាតួកគី​បាន​ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​​របស់​ក្រុមហ៊ុន​ប្រមាណ​ពាក់​កណ្ដាល​​ត្រូវ​ខាត ​ដោយ​សារ​​បម្រាម​​​ថ្មី​ៗ​នេះ ​បង្ខំ​ឲ្យ​ប្ដូរ​ទិស​ដៅ​​ទេសចរណ៍​។

 

​ទេសចរ​រុស្ស៊ី​  ​ងាក​មក​រក​​​គោលដៅ​កម្សាន្ត​នៅ​​​អាស៊ី

 

​​​ក្រៅ​ពី​នេះ ជម្រើស​​គោល​ដៅ​​ទេសចរណ៍​​​ថ្មី​​រួម​មាន​ប្រទេស​អារ៉ាប់រួម អ៊ីស្រាអែល និងហ្សកដានី ទោះ​​កន្លែង​ទាំង​នោះ​ស្ថិត​នៅ​មជ្ឈិមបូព៌ា​ក្ដី​ ​​តែ​​​វា​​​ជា​តំបន់​​កំពុង​មាន​ប្រជាប្រិយភាព។ នេះ​បើ​តាម​សមាគម​​ប្រតិបត្តិ​ករ​ទេសចរ​រុស្ស៊ី​។

 

​រុស្ស៊ី​ជា​ប្រទេស​​ធំ​បំផុត​មួយ ​​ដែល​ប្រជា​ជន​ចូល​ចិត្ត​ទៅ​​កម្សាន្ត​នៅ​អេហ្ស៊ីប និង​តួកគី​ខ្លាំង​បំផុត។ ចំណែក​ប្រជាជន​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​ប្រទេស និង​រស់​នៅ​​តំបន់​ស៊ីបេរី ចូល​ចិត្ត​ទៅ​ទស្សនា​ប្រទេស​ចិន​​​​ លំដាប់​ទី​ពីរ និងប្រទេស​ថៃ​លេខ​​មួយ។ ប្រតិបត្តិ​ករ​ខាង​លើ​ សង្ឃឹម​​យ៉ាង​ខ្ពស់​ថា​​ ទិសដៅ​​នៅ​​អាស៊ី​នឹង​មាន​​ច្រើន​ទៀត ​​រួម​​ទាំង​វៀតណាម​ផង។​​​ ​​​​​​​​ប៉ុន្តែ​ពួក​គេ​ក៏​ព្រួយ​បារម្ភ​​អំពី​​កញ្ចប់​ដំណើរ​កម្សាន្ត​នៅ​កាន់​អាស៊ី​ គឺ​នៅ​​ថ្លៃ​ជាង​ឆ្ងាយ​ ធៀប​នឹង​ប្រទេសតួកគី៕

 

ចុចអាន៖ រុស្ស៊ី​ចុះ​កិច្ច​ព្រមព្រៀង​លក់​​យន្តហោះ​ចម្បាំង​ Su-35 ឲ្យ​ចិន​២៤គ្រឿង

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ channelnewsasia