បុរស​មាន​ការ​យល់​ដឹង​​លើ​​ការ​ថែរក្សា​សក់​កម្រិត​ណា?

បុរស​មាន​ការ​យល់​ដឹង​​លើ​​ការ​ថែរក្សា​សក់​កម្រិត​ណា?

សក់​ជា​ចំណែក​មួយ​ដ៏​សំខាន់​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​​បន្ថែម​ទៀត​សម្រាប់​បុរស។ ​​​​ចំណុច​នេះ​មាន​បុរស​មួយ​ចំនួន​មាន​ការ​យល់​ដឹង​បាន​ល្អ ​​ខណៈ​មួយ​ចំនួន​ទៀត​មិន​ទាន់​ដឹង​ពី​វិធី​ថែរក្សា​សក់​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ។ ​យើង​ទៅ​ជួប​បុរស​ប៉ុន្មាន​នាក់​ បង្ហាញ​ពី​ការ​យល់​ដឹង​​​របស់​ពួកគេ​លើ​ការ​ថែរក្សា​សក់។

 

យុវជន​ វុទ្ធី​ដែល​កំពុង​សម្រាក​ពី​ការ​លេង​បាល់ទាត់​នៅ​ទីលាន​បាល់ទាត់​សិប្បនិម្មិត​រ៉ាម៉ា ​និយាយ​ថា ​គេ​មិន​សូវ​ដឹង​ប៉ុន្មាន​រឿង​​ថែ​រក្សា​សក់​នេះ​ទេ។ ​យុវជន​រូប​នេះ​បញ្ជាក់​ដូច្នេះ៖ ​«មិន​សូវ​ខ្វល់​អា​រឿង​ហ្នឹង​ផង​បង។​ ​ធម្មតា​ក្រោយ​លេង​បាល់​ ទៅ​ផ្ទះ​វិញ​ងូត​ទឹក​ប្រើ​សាប៊ូ​​កក់​សក់​មាន​ក្នុង​បន្ទប់​ទឹក​ស្រាប់​ដែល​ម៉ាក់​ទិញ​ប្រើ​រួម»។

 

 

បុរស​មាន​ការ​យល់​ដឹង​​លើ​​ការ​ថែរក្សា​សក់​កម្រិត​ណា?

 

 

​ដោយ​ឡែក​ ​​លោក​ ផល សម្បត្តិ​កម្មករ​នៅ​រោងចក្រ​កាត់ដេរ​មួយ​ម្ដុំ​ចម្ការ​ដូង​ និយាយ​ថា ​លោក​​មិន​សូវ​​កក់​សក់​ញឹកញាប់​ឡើយ​បើ​ទោះ​ជា​ត្រូវ​ប៉ះពាល់​នឹង​ដី​ហុយ​ខ្លាំង​ក៏​ដោយ។ ​លោក​និយាយ​ថា ​«ជិះ​ទៅ​​​​រោងចក្រ​ (ម្ដុំ​ចម្ការ​ដូង)​ ហ្នឹង ​ហុយ​ខ្លាំង​ដែរ។ ​តែ​ពិបាក​ដែរ ​យើង​​​​ធ្វើការ​រហូត​អត់​សូវ​មាន​ពេល​សម្អាត​ខ្លួន​ និង​កក់​សក់​អី​ច្រើន​ទេ។ ​អញ្ចឹង​ទាល់​តែ​ល្ងាច​ ឬ​មួយ​ថ្ងៃ​ពីរ​បាន​ខ្ញុំ​កក់​សក់​ម្ដង»។ ​លោក​បញ្ជាក់​ថា ​លោក​​មិន​ដែល​ខ្វល់​ថា ​ប្រើ​សាប៊ូ​អ្វី​ត្រូវ​នឹង​ប្រភេទ​សក់​​​ទេ។

 

​ស្រដៀង​គ្នា​នេះ ​លោក​​​​​​​សឿង​ វុត្ថា ​​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​​វិញ​សារភាព​ថា ​លោក​​តែង​កក់​សក់​ជា​ប្រចាំ​ដែរ ​តែ​មិន​សូវ​ដឹង​ថា ​សាប៊ូ​កក់​សក់​ណា​ត្រូវ​នឹង​ប្រភេទ​សក់​របស់​ខ្លួន។ ​«ខ្ញុំ​កក់​រាល់​ថ្ងៃ​តើ​បង។​​ ​និយាយ​ឲ្យ​ស្មោះ​ទៅ​ ​ភាគច្រើន​ខ្ញុំ​ចេះ​តែ​ទិញ​យក​ទៅ​កក់​ច្រើន​តិច​តាម​យើង​​ជិះ​កាត់​ដី​ហុយ​ច្រើន​អត់​អីចឹង។ ​តែ​បើ​ឲ្យ​នៅ​ពិនិត្យ​​ថា ​សាប៊ូ​​អី​អត់​សូវ​ខ្វល់​ច្រើន​ទេ​បង»។

 

​វណ្ណា ​​វិញ​ថា ​ជ្រុះ​សក់​ជា​បញ្ហា​ដែល​លោក​កំពុង​ជួប។ ​​លោក​ថា ​មិន​ដឹង​មូលហេតុ​ម៉េច​បាន​ជា​សក់​នៅ​បន្ត​ជ្រុះ​បើ​ទោះ​ជា​លោក​កក់​សាប៊ូ​ញឹកញាប់​រាល់ថ្ងៃ​ដែរ។

 

​​​សាប៊ូ​កក់​សក់​ក្លៀរ​បុរស​ ត្រូវ​បាន​បង្កើត​ឡើង​ជា​ពិសេស​សម្រាប់​បុរស​ ១០០%។ ​សម្រាប់​បុរស​ដែល​ចូលចិត្ត​សកម្មភាព​កីឡា​បែក​ញើស​ក្បាល​​ច្រើន ​ជិះ​កាត់​ដី​ហុយ​ខ្លាំង ​ឬ​ចូលចិត្ត​អាំង​សាច់​ប៉ះពាល់​នឹង​ផ្សែង​ចេញ​ពី​ចង្ក្រាន​ គួរ​ជ្រើសរើស​ប្រើ​សាប៊ូ ​Clear Deep Cleanse ​​ដែល​មាន​សមត្ថភាព​ពិសេស​សម្អាត​បាន​ជ្រៅ​ ឲ្យ​​ស្បែក​ក្បាល​មាន​សុខភាព​ល្អ៕

 

 

 

បុរស​មាន​ការ​យល់​ដឹង​​លើ​​ការ​ថែរក្សា​សក់​កម្រិត​ណា?

 

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា​