បញ្ហា​ទាហាន​ថៃ​កាត់​សោ​ទ្វារ​ប្រាសាទព្រះវិហា ក្លាយជា​យ៉ាងម៉េច​ទៅហើយ​

ឧ​ត្ត​ម​សេនីយ៍ ស្រី ឌឹ​ក មេបញ្ជាការ​នៅ​តំបន់​ប្រាសាទព្រះវិហារ​បាន​ប្រាប់​អ្នកកាសែត​នៅ​ល្ងាច ម្សិលមិញ​នេះ​ថា បើ​ទាហាន​ថៃ ចូលមក​កាត់​សោ​ទ្វា​ប្រាសាទព្រះវិហារ​ម្តងទៀត​នោះ រូបលោក នឹង​បញ្ជា​ឲ្យ​ទាហាន​របស់​យើង​បាញ់​ភ្លាម​។​ ការបញ្ជា​ដាច់​ខាត់​បែបនេះ បន្ទាប់ពី​ទាហាន​បា​រ៉ា និង​ឈុតខ្មៅ​របស់​ថៃ​បាន​ជិះ រថយន្ត​ជាច្រើន​គ្រឿង​មក​កាត់​សោរ​ទ្វា នៅ​ច្រកចេញចូល​ប្រាសាទព្រះវិហារ ហើយ​យក​សោរ​ទៅ​បាត់​។​សូម​បញ្ចា​ក់ថា នៅវេលា​ម៉ោង ​៦ ​និង​ ៣០​ នាទី​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ​នេះ កម្លាំង​ទាហាន ឈុតខ្មៅ​, និង​ បា​រ៉ា​ចំនួន​ ៥​ នាក់ បាន​យក​សោរ មកចាក់​នៅ​ទ្វារ​ដែក​ច្រកចេញ ចូល​ប្រាសាទព្រះវិហារ​នោះ​វិញ​ហើយ។

បញ្ហា​ទាហាន​ថៃ​កាត់​សោ​ទ្វារ​ប្រាសាទព្រះវិហា ក្លាយជា​យ៉ាងម៉េច​ទៅហើយ​
កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ នៅវេលា​ម៉ោង​ប្រមាណ​ជា ១២​ និង ​៣០​នាទី កម្លាំង​ទាហាន​ឈុតខ្មៅ នគរបាល និង​ជន​ស៊ីវិល​របស់​ថៃ ចំនួន​ ១៩ ​នាក់ បាន​ចូលមក​ថត និង​កាត់​សោ​ទ្វារ​ដែក​ច្រកចេញចូល​ប្រាសាទព្រះវិហារ ហើយ​គេច​ចូលទៅ​ទឹកដី​ថៃ​បាត់ ទោះបីជា​មានការ​តវ៉ា​ពី​កម្លាំងយោធា​របស់​កម្ពុជា ដែល​ប្រចាំការ​នៅ​ទីនោះ​ក៏ដោយ​។​

បញ្ហា​ទាហាន​ថៃ​កាត់​សោ​ទ្វារ​ប្រាសាទព្រះវិហា ក្លាយជា​យ៉ាងម៉េច​ទៅហើយ​

​លោក​ឧ​ត្ត​ម​សេណី​ស្រី ឌឹ​ក បាន​បញ្ជា​ឲ្យ​ទាហាន​ថៃ យក​សោរ​នោះ មក​ដាក់​ដូចដើម​វិញ ហើយ​លោក​បាន​ចាត់ទុកថា ថៃ​មានការ​ព្រួយបារម្ភ​រឿង​បញ្ហា​សុវត្ថិភាព​ព្រំដែន “​ព្រោះ​អ្វីដែល​យើង បានដាក់ ទៅ​ឲ្យ​គាត់​ហ្នឹង​គឺ ធ្វើ​ម៉េច រក្សា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ព្រំដែន​។ ការ​ដោះ ស្រាយ​លើ​បញ្ហា​អ្វី​ផ្សេងៗ វា​ជា​បញ្ហា​របស់​រាជរដ្ឋាភិបាល​ទេ ប៉ុន្តែ​ភារកិច្ច​របស់​យើង គ្រាន់តែ​ការពារ​ចំណុច ដែល​រាជរដ្ឋាភិបាល ហាមឃាត់​តែ​ប៉ុណ្ណឹង​”​។​ លោក ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ដាក់​លក្ខខណ្ឌ​ជាមួយ​មេទ័ព​ភូមិភាគ​ថៃ​ផងដែរ​ថា “​បើ​មិន​អីចឹង​ទេ បញ្ហា​ព្រំដែន​យើង អាចមាន​ការប្រឈមមុខ​ដាក់គ្នា​៕ ​​​​​​​​​​​​​​​​​​​​​សុថា​ត់​

 

បញ្ហា​ទាហាន​ថៃ​កាត់​សោ​ទ្វារ​ប្រាសាទព្រះវិហា ក្លាយជា​យ៉ាងម៉េច​ទៅហើយ​