នុះ! ប្រទេស​មួយ​នៅ​អាស៊ី​កំពុង​​បំពាក់​បច្ចេកវិទ្យា​ Wi-Fi​ តាម​​បន្ទប់​ទឹក​

នុះ! ប្រទេស​មួយ​នៅ​អាស៊ី​កំពុង​​បំពាក់​បច្ចេកវិទ្យា​ Wi-Fi​ តាម​​បន្ទប់​ទឹក​

ប្រទេស​ចិន​​កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​អនាម័យ​សាធារណៈ​របស់​ខ្លួន​ហើយ​ពួក​គេ​ក៏​បាន​ធ្វើ​ឲ្យ​បង្គន់​សាធារណៈ​មាន​ភាព​ទំនើប​ជាមួយ​នឹង​ការ​បំពាក់​នូវ​អេក្រង់ ​LCD​ ក៏​ដូច​ជា​បច្ចេកវិទ្យា​ ​Wi-Fi​ ​ទៀត​ផង។

 

នុះ! ប្រទេស​មួយ​នៅ​អាស៊ី​កំពុង​​បំពាក់​បច្ចេកវិទ្យា​ Wi-Fi​ តាម​​បន្ទប់​ទឹក​

 

នុះ! ប្រទេស​មួយ​នៅ​អាស៊ី​កំពុង​​បំពាក់​បច្ចេកវិទ្យា​ Wi-Fi​ តាម​​បន្ទប់​ទឹក​

 

មូលហេតុ​ដែល​ពួក​គេ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​អនាម័យ​សាធារណៈ​នេះ​ ព្រោះ​ប្រជាជន​ចិន​ទូទៅ​មិន​ចង់​នៅ​យូរ​ក្នុង​បន្ទប់​ទឹក​សាធារណៈ​ដោយ​សារ​នៅ​ទី​នោះ​គ្មាន​អនាម័យ។​ ដូច​នេះ​ហើយ​អាជ្ញាធរ​ចិន​បាន​កែ​ប្រែ​ឲ្យ​បន្ទប់​ទឹក​សាធារណៈ​មាន​អនាម័យ​ខ្ពស់​ និង​មាន​បំពាក់​នូវ​អេក្រង់ ​LCD Touch screen ដែល​មាន​ភ្ជាប់​ Internet ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​បញ្ជា​ទិញ​ទំនិញ​តាម​ Internet​ ដែល​នេះ​បាន​ជួយ​ឲ្យ​ប្រជាជន​ចំណេញ​ពេល​វេលា​ផង​ដែរ។

 

បើ​យោង​តាម​កាសែត​ New York Times​ ប្រទេស​ចិន​នឹង​កែ​ប្រែ​បន្ទប់​ទឹក​សាធារណៈ​ចំនួន ៥៧​០០០​កន្លែង​ ឲ្យ​មាន​បំពាក់​ជា​មួយ​ឧបករណ៍​បច្ចេកវិទ្យា​ទាំងនោះ។ អ្នក​នាំ​ពាក្យ​របស់​ក្រុម​វិស្វករ​ផ្នែក​អនាម័យ​បរិស្ថាន​ទីក្រុង​ប៉េកាំង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ពួក​គេ​សង្ឃឹម​ថា ​បន្ទប់​ទឹក​សាធារណៈ​ថ្មី​អាច​នឹង​ក្លាយ​ទៅ​ជា​ “កន្លែង​ទី​ប្រាំ​ដែល​ប្រជាជន​នឹក​ឃើញ​ដល់​ បន្ទាប់​ពី​ក្រុម​គ្រួសារ,​ កន្លែងធ្វើការ, កន្លែង​កម្សាន្ត​ និង​ហាង​អ៊ីនធឺណិត”៕

 

ច​អាន៖ មិន​ធម្មតា​ ក្រុមហ៊ុន​ Apple បញ្ចុះ​​តម្លៃ​ iPhone 5s ជិត​ពាក់​កណ្ដាល​នៅ​​ឥណ្ឌា​

 

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ dailymail