Abramovich បង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយចង់យកលោក Juande Ramos ជំនួស Mourinho

លោក Roman Abramovich កំពុងតែពិចារណាជួលអតីតគ្រូបង្វឹកក្រុមស្ពឺលោក Juande Ramos មកជំនួសលោក Mourinho។ តើអ្នកគិតយ៉ាងណាដែរ?

Juande Ramos

ការសែត The Times បានផ្តល់ដំណឹងថា លោក Abramovich មានអារម្មណ៍ស្ទាក់ស្ទើយ៉ាងខ្លាំង ក្នុងការបណ្តេញលោក Mourinho ប៉ុន្តែគាត់ជឿថា “នៅក្នុងក្លឹប ឲ្យតែមានគ្រូបង្វឹកដែលមានបទពិសោធ នោះវានឹងអាចជួយផ្តល់កម្លាំងចិត្តឲ្យកីឡាករគ្រប់ៗគ្នា។”

គួរដឹងផងដែរថា លោក Ramos បានត្រូវបណ្តេញចេញពីក្លឹប Spurs មិនទាន់បានកន្លះឆ្នាំទេ ហើយគាត់ក៏អត់ចេះនិយាយភាសាអង់គ្លេសដែរ។

ប្រភព៖ dreamteamfc.com