លោក សួន សេរី​រដ្ឋា នឹងប្ដឹង​ទារ​សំណង​ពី​លោក ហោ ណាំហុង ៥០០លាន​រៀល​ជូន​ពេទ្យ​គន្ធបុប្ផា

ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរី​រដ្ឋា បាន​បញ្ជាក់ថា លោក​នឹងដាក់​ពាក្យ​ប្ដឹង​លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា នៅ​ថ្ងៃទី២១ ធ្នូ​ខាងមុខ ពីបទ​ពីបទ«បរិហារកេរ្តិ៍ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​ជា​សាធារណៈ»។ លោក​បន្ថែមថា លោក​នឹង​ប្ដឹង​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក ហោ ណាំហុង ចំនួន៥០០លាន​រៀល ចំពោះ​ពាក្យសម្ដី​ដែល​លោក ហោ ណាំហុង បាន​ចោទប្រកាន់​គណបក្ស​អំណាច​ខ្មែរ ថា មាន​ក្រុម​ភេរវកម្ម។

ថ្លែង​ចំពោះមុខ​អ្នកកាសែត លោក សួន សេរី​រដ្ឋា ប្រកាស​ទៀតថា បើសិនជា​លោក​ឈ្នះក្ដី​ដោយ​យុត្តិធម៌​នោះ ទឹកប្រាក់​ដែល​លោក​ទទួលបាន​ពី​ការ ប្តឹង​លោក ហោ ណាំហុង ចំនួន៥០០លាន​រៀល​នេះ លោក​នឹង​ប្រគល់ជូន​មន្ទី​គ​ន្ទ​បុប្ផា ទាំងអស់។ «តាម​ក្រមព្រហ្មទណ្ឌ​រប​ស់​ប្រទេស​ខ្មែរ​យើង​នេះ គឺ​កាលណា​រកឃើញថា​មានទោស គឺថា​អាច​បង់​ផាកពិន័យ​តាម​ការទាមទារ​របស់​យើង ហើយនឹង​កាត់ទោស​ទៅតាម​មាត្រា​ច្បាប់។ ប៉ុន្ដែ​ក្រៅពី​ការទាមទារ​ឲ្យ​មានការ​កាត់ទោស​តាម​មាត្រា​ច្បាប់ ខ្ញុំ​បានទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ៥០០លាន​រៀល ហើយ​ប្រាក់​សំណង​ជំងឺ​ចិត្ត៥០០លាន​រៀល​នេះ ខ្ញុំ​អត់​យក​ទេ ក្នុងករណី​ឈ្នះក្តី ដោយ​យុត្តិធម៌ ខ្ញុំ​ប្រគល់​ប្រាក់​ដែល​បានមកពី​ការឈ្នះក្តី​នេះ ជូនទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា សម្រាប់​ប្រើប្រាស់»។នេះ​ជាការ​បញ្ជាក់​របស់លោក សួន សេរី​រដ្ឋា មុននឹង​លោក​បន្ថែមថា ពាក្យសម្ដី​របស់លោក ហោ ណាំហុង ដែល​បាន​ចោទថា គណបក្ស​លោក​មាន​ក្រុម​ភារ​វ​កម្មនេះ គឺ​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​គណបក្ស និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច មិន​ហ៊ាន​គាំទ្រ​គណបក្ស​អំណាច​ខ្មែរ។

នៅក្នុង​សន្និសីទ​ជុំវិញ​ការប្ដឹង លោក ហោ ណាំហុង  លោក សួន សេរី​រដ្ឋា ក៏បាន​ចាក់​សំឡេង​របស់លោក ហោ ណាំហុង កាលពីថ្ងៃទី៧ ធ្នូ ដែល​បាន​ចោទ​គណបក្ស​លោក​ថា មាន​សមាជិក​ជា​ភេ​វរ​ករ​នេះដែរ​។

សំឡេង៖

តែ​យ៉ាងណាក៏ដោយ លោក សួន សេរី​រដ្ឋា ក៏​នៅ​ទុក​ឱកាស​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ដែរ។ប្រធាន​គណបក្ស​ អំណាច​ខ្មែរ​រូបនេះ អះអាងថា អ្នកនាំពាក្យ​ក្រសួងការបរទេស ក៏​ធ្លាប់​ស្នើសុំ​ឲ្យ​មានការ​សម្រប​ស្រួល​ជាមួយ​លោកតា​មរយៈ​ទូរស័ព្ទ មិន​ឲ្យ​មានការ​ប្ដឹង​ដែរ តែ​លោក​មិន​ទទួលយក​ការសម្របសម្រួល​តាម​ទូរស័ព្ទ​នេះឡើយ។លោក​ថា ប្រសិនបើ​លោក ហោ ណាំហុង ចេញ​សេចក្តីថ្លែងការណ៍​សម្រប​សម្រួល​ជា​សាធារណៈ ជាមួយ​គណបក្ស​ខ្លួន​នោះ គណបក្ស​អំណាច​ខ្មែរ នឹងមិន​ដាក់ពាក្យ​ប្តឹង​ដែល​គ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី២១ខែធ្នូ​ខាងមុខ​នោះទេ៕

នៅក្នុង​សន្និសីទ​ជុំវិញ​ការប្ដឹង លោក ហោ ណាំហុង  លោក សួន សេរី​រដ្ឋា ក៏បាន​ចាក់​សំឡេង​របស់លោក ហោ ណាំហុង កាលពីថ្ងៃទី៧ ធ្នូ ដែល​បាន​ចោទ​គណបក្ស​លោក​ថា មាន​សមាជិក​ជា​ភេ​វរ​ករ​នេះដែរ​។

សំឡេង៖

តែ​យ៉ាងណាក៏ដោយ លោក សួន សេរី​រដ្ឋា ក៏​នៅ​ទុក​ឱកាស​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ដែរ។ប្រធាន​គណបក្ស​ អំណាច​ខ្មែរ​រូបនេះ អះអាងថា អ្នកនាំពាក្យ​ក្រសួងការបរទេស ក៏​ធ្លាប់​ស្នើសុំ​ឲ្យ​មានការ​សម្រប​ស្រួល​ជាមួយ​លោកតា​មរយៈ​ទូរស័ព្ទ មិន​ឲ្យ​មានការ​ប្ដឹង​ដែរ តែ​លោក​មិន​ទទួលយក​ការសម្របសម្រួល​តាម​ទូរស័ព្ទ​នេះឡើយ។លោក​ថា ប្រសិនបើ​លោក ហោ ណាំហុង ចេញ​សេចក្តីថ្លែងការណ៍​សម្រប​សម្រួល​ជា​សាធារណៈ ជាមួយ​គណបក្ស​ខ្លួន​នោះ គណបក្ស​អំណាច​ខ្មែរ នឹងមិន​ដាក់ពាក្យ​ប្តឹង​ដែល​គ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី២១ខែធ្នូ​ខាងមុខ​នោះទេ