កែវ ផល្លី​កា ធ្វើឱ្យ​បុរសៗ​អូស្ត្រាលី​ជ្រួលច្របល់​

ពិធី​ការិនី រាង​តូច​ច្រលឹង ប្រចាំ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​ ៣ កែវ ផល្លី​កា បាន​ទៅ​សម្តែង​នៅ​ប្រ ទេស​អូស្ត្រាលី រយៈ​ជិត​កន្លះ​ខែ​។​ រូប​សម្រស់ ដ៏​ស្រស់ស្អាត រួមជាមួយ​ភាពរួស​រាយ​រាក់ទាក់​របស់​នាង បានធ្វើអោយ​បុរសៗ​នៅ​ប្រទេស​អូស្ត្រាលី​មិនតិច​ទេ ដែល​បាន​លង់​សេ្ន​ហ៏​ជាមួយ​នាង ហើយ​ចង់បាន​នាង​ធ្វើជា​គូរ​អនាគត​។​

កែវ ផល្លី​កា ធ្វើឱ្យ​បុរសៗ​អូស្ត្រាលី​ជ្រួលច្របល់​

កែវ ផល្លី​កា បាន​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី​០៦ ខែធ្នូ កន្លងទៅ។ ​បើតាម​ដឹង នេះ​ជា​លើកដំបូង​ហើយ ដែល​នាង​បាន​ចេញទៅ​ច្រៀង​នៅក្រៅ​ប្រទេស​។​ក្រៅពី​សម្តែង អតីត​ហ្វ្រេស​ស៊ី​ម្នាក់នេះ បាន​ចំណាយពេល​ដើរ​កំសាន្ត​នៅតាម​តំបន់​កំសាន្ត​ផ្សេងៗ​ដែល​ស្ថិតនៅ​ប្រទេស​អូស្ត្រាលី​។​ មាន​ពត៌មាន​ពី​ប្រទេស​អូស្ត្រាលី​មក​ថា រូប​សម្រស់​ស្រស់ស្អាត របស់​កែវ ផល្លី​កា បាន​អង្រួន​បេះដូង បុរសៗ​ជាច្រើន ដែល​រស់នៅ​ទីនោះ​។​

កែវ ផល្លី​កា ធ្វើឱ្យ​បុរសៗ​អូស្ត្រាលី​ជ្រួលច្របល់​

ហើយ​ក្នុងនោះ​ក៏មាន​បុរស​ខ្លះ​បាន​សារភាព​ស្នេ​ហ៏ ដោយ​ត្រង់ ដល់​ពិធី​ការិនី​ថ្ពាល់ខួច​ម្នាក់​នេះដែរ​។​ តែ​គេ​មិន​ច្បាស់​ថា តើ កែវ ផល្លី​កា យល់ព្រម​ឬ​យ៉ាងណា​នោះ ទេ​?​ គេ​នៅ​ចាំបាន​ថា នៅពេល​ទៅ​សម្តែង​នៅក្រៅ​ប្រទេស មាន​តារា​មិនតិច​ទេ ដែលមាន​ឪ​កាស​ជួប គូ​ស្នេ​ហ៏​របស់ខ្លួន​នៅ​ទីនោះ ដោយមាន​តារា​ខ្លះ​ក៏បាន​រៀបការ​និង​រស់នៅ​យ៉ាង​មាន​សេចក្តីសុខ តែ​តារា​ខ្លះ​ក៏ បាន​ដាច់ដោច​គ្នា​ទៅវិញ​។​

កែវ ផល្លី​កា ត្រូវបាន​គេ​ចាត់ទុកជា​ពិធី​ការិនី ដែល​លេចធ្លោ ប្រចាំ​នៅ​ស្ថានីយ៍ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៣​។ បើទោះបីជា ពិធី​ការិនី​មួយចំនួន​វេចសម្ពាយ​ទៅរក​ទ្រនំ​ផ្សេង ក៏ពិតមែន តែ​សម្រាប់ កែវ ផល្លី​កា ហាក់​មិន​ខ្វល់ ខ្វា​យ ចាក​ចេញពី​ទ្រនំ​ចាស់​របស់​នាង​នោះឡើយ​។ ​ក្រៅពី​ធ្វើជា​ពិធី​ការិនី កែវ ផល្លី​កា ក៏​ចូលរួម​សម្តែង រឿង​និង​ស្ប៉ត​ពាណិជ្ជកម្ម បាន​ច្រើន​គួរសម​។ ចេ​នី