Lamborghini Urus នឹង​ជា​រថយន្ត​ SUV ​មាន​ល្បឿន​លឿន​ជាង​គេ​ និង​មាន​ប្រព័ន្ធ​ Hybrid ទៀត​ផង​​

Lamborghini Urus នឹង​ជា​រថយន្ត​ SUV ​មាន​ល្បឿន​លឿន​ជាង​គេ​ និង​មាន​ប្រព័ន្ធ​ Hybrid ទៀត​ផង​​

​​​​​​​​ក្រុមហ៊ុន​​ផលិត​រថយន្ត​ស្ព័រ​ Lamborghini​ ធ្លាប់​​បាន​ប្រកាស​កាល​ពី​​ចុង​ខែ​​ឧសភា​ថា​​ នឹង​ចាប់​ផ្ដើម​ផលិត​រថយន្ត​ប្រភេទ​ SUV ដំបូង​ ដើម្បី​ប្រជែង​នឹង​​ក្រុមហ៊ុន​ Rolls-Royce។ ហើយ​កាល​ពី​ថ្មីៗ​នេះ​ ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន​បាន​ប្រកាស​ទៀត​ថា​ រថយន្ត​​ SUV ដំបូង​របស់​ខ្លួន​នឹង​មាន​ល្បឿន​លឿន​ជាង​គេ​បំផុត។

 

Lamborghini Urus នឹង​ជា​រថយន្ត​ SUV ​មាន​ល្បឿន​លឿន​ជាង​គេ​ និង​មាន​ប្រព័ន្ធ​ Hybrid ទៀត​ផង​​

 

​នា​​ឱកាស​សម្ពោធន៍​រថយន្ត​ Lamborghini Huracan LP580-2 ស៊េរី​២០១៦​នៅ​ក្នុង​ប្រទេស​ Qatar ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Lamborghini លោក​ Stephan Winkelmann ​បាន​លើក​ឡើង​ថា៖ “​​រថយន្ត​​​ SUV របស់​យើង​នឹង​ជា​រថយន្ត​ Lamborghini ដំបូង​គេ​ដែល​មាន​បំពាក់​ម៉ាស៊ីន​ចំនួន​៨​ (V-8) ហើយ​វា​នឹង​ជា​រថយន្ត​ SUV ដែល​មាន​ល្បឿន​លឿន​ជាង​គេ។ នេះ​គឺ​ជា​ចំណុច​ដ៏​សំខាន់​មួយ”។

 

Lamborghini Urus នឹង​ជា​រថយន្ត​ SUV ​មាន​ល្បឿន​លឿន​ជាង​គេ​ និង​មាន​ប្រព័ន្ធ​ Hybrid ទៀត​ផង​​

 

លោក​ Stephan បាន​បន្ថែម​ទៀត​ថា ​​​បើ​និយាយ​អំពី​​ល្បឿន​ ការ​បង្កើន​សន្ទុះ​ និង​ចំណុច​​ដទៃ​ទៀត​​គឺ​​វា​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ​ ព្រោះ​វា​​​ជា​​រថយន្ត​ Lamborghini។ ​​នាយក​ប្រតិបត្តិ​រូប​នេះ​បាន​បន្ត​ថា​​​រថយន្ត​ Lamborghini Urus នេះ​​ក៏​នឹង​ជា​រថយន្ត​ដំបូង​របស់​ក្រុមហ៊ុន​ដែល​មាន​បំពាក់​ម៉ាស៊ីន​ទី​ពីរ​ ដែល​ត្រង់​ចំណុច​នេះ​លោក​ចង់​សំដៅ​ទៅ​លើ​ប្រព័ន្ធ​ Hybrid។

 

​កាល​ពី​ពេល​​កន្លង​មក​ក្រុម​​ហ៊ុន​ផលិត​រថយន្ត​ស្ព័រ​អ៊ីតាលី​មួយ​នេះធ្លាប់​​បាន​ឱ្យ​ដឹង​ថា​ រថយន្ត​ Urus ​នេះ នឹង​ចាប់​ផ្ដើម​ផលិត​នា​ឆ្នាំ​២០១៨​ ដោយ​ដាក់​លក់​លើ​ទីផ្សារ​មួយ​ចំនួន​ក្នុង​តម្លៃ​ជាង​ ២២ម៉ឺន​ដុល្លារ៕​

 

ចុច​អាន៖ រថយន្ត​ Prius ស៊េរី​០១៦ ​បង្អួត​រាង​ក្នុង​វីដេអូ​ពាណិជ្ជកម្ម​​ថ្មី​ពិត​ជា​អេម

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CarandDriver​​​​​​