​អង្គការ ក​យ​កា និង មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ កម្ពុជា​-​កូរ៉េ រៀបចំ​ប្រឡង​ថ្លែង​សុន្ទរកថា ភាសា​ ​កូរ៉េ​លើក​ទី​២

ភ្នំពេញ: អង្គការ ក​យ​កា និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ កម្ពុជា​-​កូរ៉េ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ នេះ បានរៀបចំ​ប្រឡង ថ្លែង​សុន្ទរកថា​ភាសា​កូរ៉េ លើក​ទី​២ ក្រោម​អធិបតីភាព​
​លោក គីម វ៉ន​ជីន ឯកអគ្គរដ្ឋទូត សា​ធារ​ណ​រដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា លោកស្រី ប៊ែ​ក ស៊ុ​ក​ហ៊ី ប្រធាន​តំណាង​ការិយាល័យ ក​យ​កា​ប្រចាំ​កម្ពុជា នៅ​មជ្ឈមណ្ឌល​សហ​ប្រតិ​ប​ត្តិ​ការ​កម្ពុជា ក្នុង​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​

​ការប្រឡង​នេះ មាន​បេក្ខជន​ជាច្រើន​បានដាក់​ប្រឡង ដើម្បី​ចូលរួម​ប្រកួត​​ប្រជែង​ការ យាយ​ភាសា​កូរ៉េ​។ ហើយ​គណៈកម្មការ បានជ្រើសរើស​បេក្ខជន ១០ នាក់ ដែលមាន​សមត្ថ​​ភាព ដើម្បី​យកមក​ប្រកួតប្រជែង យក​ជ័យលាភី​លេខ​១ ដល់​លេខ​៣​។​

​បេក្ខជន​ទាំងអស់ បានជ្រើសរើស​ប្រធានបទ ៥ មក​ធ្វើ​បទ​បង្ហាញ​ដែល​​ក្នុងនោះ​រួម មាន​៖ ទី​១.​មោទនភាព​កម្ពុជា​។ ទី​២. ហេតុផល​ដែល​ធ្វើ​អោយ​ខ្ញុំ​រៀន​ភាសា​កូរ៉េ​។ ទី​៣. វិធី​សាស្ត្រ​ក្នុង​ការរៀន​ភាសា​កូរ៉េ​របស់​ខ្ញុំ​។ ទី​៤. ហេតុផល​ដែល​ខ្ញុំ​ចូលចិត្ត​ប្រទេស​កូរ៉េ​។ ទី​៥. ពណ៌នា​វប្បធម៌​កូរ៉េ​៕V​/S