​បុរស​អាមេរិកាំង​ម្នាក់ ដេកស្លាប់​ក្នុង​បឹង​កា​ឡូ ឆ្នេរ​ឯករាជ្យ ក្រុងព្រះសីហនុ​

ព្រះសីហនុ: បុរស​ជនជាតិ​អាមេរិក​ម្នាក់ បាន​ដេកស្លាប់ ក្នុង​បឹង​កា​ឡូ​ឆ្នេរ​ឯករាជ្យ ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​១៧ ខែ​ឆ្នូ ឆ្នាំ​២០១៥  ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុង ព្រះសីហនុ​។​

​មន្ត្រី នគរបាល​បច្ចេកទេស វិទ្យាសាស្ដ្រ បានអោយដឹងថា បុរស​ជនបរទេស ស​ញ្ជ​តិ​អាមេរិក​ម្នាក់នេះ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ នៅក្នុង​បា​ញ័រ​ទឹក ក្នុង​បន្ទប់​បឹង​កា​ឡូ​លេខ​១៥៨ ក្នុង​បរិវេណ​ដី​សណ្ឋាគារ​ឯករាជ្យ ក្រុងព្រះសីហនុ​។ បុរស​ជនជាតិ​អាមេរិក ដែល​ស្លាប់​នោះ ឈ្មោះ MATTHEW  JOHNKEEFE កើត​ឆ្នាំ​១៩៥៤ កាន់​លិខិតឆ្លងដែន​លេខ 488484192 មាន​សុពលភាព ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២៣ ។ គាត់​បាន​ចូលមក​ស្នាក់នៅ ក្នុង​សណ្ឋាគា​នេះ នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥​។​

​ឆ្លងតាម​ការត្រួតពិនិត្យ របស់លោក​គ្រូពេទ្យ កោសល្យ​វិ​ច្ច័​យ សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​នគរបាល​ការិយាល័យ បច្ចេកទេស​វិទ្យាសាស្ដ្រ ខេត្ត​ព្រះសីហនុ បានអោយដឹងថា ជនរងគ្រោះ ស្លាប់​ដោយសារ​គាំងបេះដូង​។ ចំណែក​សាកសព ក្រោយពី​ពិនិត្យ​រួច រក្សាទុក​នៅ​មន្ទីរពេទ្យបង្អែក​ចំការចេក ខេត្ត​ព្រះសីហនុ ដើម្បី​រង់ចាំ​ការសម្រេច ពី​ស្ថានទូត​អាមេរិក​៕V/S

​បុរស​អាមេរិកាំង​ម្នាក់ ដេកស្លាប់​ក្នុង​បឹង​កា​ឡូ ឆ្នេរ​ឯករាជ្យ ក្រុងព្រះសីហនុ​

​បុរស​អាមេរិកាំង​ម្នាក់ ដេកស្លាប់​ក្នុង​បឹង​កា​ឡូ ឆ្នេរ​ឯករាជ្យ ក្រុងព្រះសីហនុ​