ធនាគារជាតិ​នៃ​កម្ពុជា លក់​កាស​អនុស្សាវរីយ៍​អាស៊ាន ប្រភេទ​៣.០០០​រៀល ដើម្បី​អបអរសាទរ​ការបង្កើត​សហគមន៍​អាស៊ាន​

ភ្នំពេញ: ​ដើម្បី​ចូលរួម​អបអរសាទរ​ចំពោះ​ការបង្កើត​សហគមន៍​អាស៊ាន​នៅ​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៥​ខាងមុខនេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​បោះផ្សាយ​នូវ​កាស​អនុស្សាវរីយ៍​អាស៊ាន​ប្រភេទ​៣.០០០​រៀល ធ្វើ​ពី​ប្រាក់​ទឹក​៩៩៩​។ កាស​អនុស្សាវរីយ៍​នេះ នឹង​ចាប់​លក់​ពីថ្ងៃ​សុក្រ ទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ ក្នុងតម្លៃ ២២៣.០០០​រៀល ក្នុង ១ កាស នៅ​ធនាគារជាតិ​នៃ​កម្ពុជា​។​

​សេចក្តីប្រកាស​របស់​ធ​នាគារ​ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា កាស​អនុស្សាវរីយ៍​អាស៊ាន​មាន​លក្ខណៈពិសេស​ខាងក្រោម​៖១)​ប្រភេទ​៣.០០០​រៀល​។ ២)​ធ្វើ​ពី​ប្រាក់​ទឹក​៩៩៩​។ ៣)​វិជ្ឈមាត្រ​៤០,៧០​មិល្លីម៉ែត្រ ៤)​ទម្ងន់​៣១,១០៣​ក្រាម ៥)​ផ្ទៃ​ខាងមុខ​រូប​ប្រាសាទអង្គរវត្ត​តំណាង​ព្រះរាជាណាចក្រ​កម្ពុជា និង​៦)​ផ្ទៃ​ខាងក្រោយ​រូប​ទង់ជាតិ​អាស៊ាន​និង​ទង់ជាតិ​ប្រទេស​ជា​សមាជិក​ទាំង​១០​។​

​ធនាគារជាតិ​នៃ​កម្ពុជា នឹង​ចេញលក់​កាស​អនុស្សាវរីយ៍​នេះ​ចាប់​ពីថ្ងៃ​សុក្រ ទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ ក្នុងតម្លៃ ២២៣.០០០​រៀល ក្នុង​១​កាស​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​។​

​ក្នុងឱកាស​នៃ​ការបង្កើត​សហគមន៍​អាស៊ាន​នៅ​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៥ ធនាគារជាតិ​នៃ​កម្ពុជា សូម​ចូលរួម​អបអរសាទរ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ដែល​បានសម្រេច​ដោយ​ជោគជ័យ​នូវ​ការពង្រឹង​សមាហរណកម្ម​ក្នុង​តំបន់​ដ៏​មាន​សារសំខាន់​នេះ សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាជាតិ​អាស៊ាន​ទាំងមូល​៕

ធនាគារជាតិ​នៃ​កម្ពុជា លក់​កាស​អនុស្សាវរីយ៍​អាស៊ាន ប្រភេទ​៣.០០០​រៀល ដើម្បី​អបអរសាទរ​ការបង្កើត​សហគមន៍​អាស៊ាន​
ធនាគារជាតិ​នៃ​កម្ពុជា លក់​កាស​អនុស្សាវរីយ៍​អាស៊ាន ប្រភេទ​៣.០០០​រៀល ដើម្បី​អបអរសាទរ​ការបង្កើត​សហគមន៍​អាស៊ាន​