លោ​ក​ សួ​ន សេ​រី​រ​ដ្ឋា គ្រោ​ង​ប្តឹ​ង​ទា​រ​ជំ​ងឺ​ចិ​ត្ត​ពី​លោ​ក​ ឧ​ប​នា​យ​ក​រដ្ឋ​ម​ន្រ្តី​ ហោ ណាំហុ​ង​

ភ្នំពេញ៖ នៅ​ព្រឹ​ក​ថ្ងៃ​ទី​ ១៨ ខែ ធ្នូ ឆ្នាំ ២០១៥ នេះ​ប្រ​ធា​ន​គ​ណ​ប​ក្ស​អំ​ណា​ច​ខ្មែ​រ​លោ​ក សួ​ន សេ​រី​រដ្ឋា​ បា​ន​ប្រ​កា​ស​ជា​សា​ធា​រ​​ណៈ​ថា លោក​នឹ​ង​​ប្តឹ​ង​ទា​រ​ស​ង​ជំ​ងឺ​ចិត្ត​ពី​លោ​ក​ឧ​ប​នា​យ​ក​រដ្ឋ​ម​ន្រ្តី ហោ ណាំ​ហុ​ង រដ្ឋ​ម​ន្រ្តី​ក្រ​សួង​កា​រ​ប​រ​ទេ​ស​ខ្មែ​រនូវ​ទឹ​ក​ប្រា​ក់​ចំ​នួ​ន ៥០០​លា​ន​រៀ​ល​ក្នុ​ង​ក​រ​ណី​លោ​ក​ ឧ​ប​នា​​យ​ក​រដ្ឋ​ម​ន្រ្តី ចោ​​ទ​​​ប្រ​​កា​​​ន់​​ថា នៅ​​ក្នុ​​ង​​ប​​ក្ស​លោក​មា​ន​ក្រុ​ម​ភេ​រ​វ​កម្ម​។ លោកមានប្រសាសន៍នៅក្នុងសន្និសីទ សារព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ធ្នូនេះ ថា លុយដែល ទទួលបានពីការ ប្តឹង​លោ​ក​ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុងនោះ នឹងយកលុយទាំងនោះ ទៅបរិច្ចាគនៅ មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ មិ​ន​ទុកទេ.។ លោក សួន សេរីរដ្ឋា បានឲ្យដឹងទៀតថា ការលើកឡើងរបស់លោក ហោ ណាំហុង បែបនេះគឺជាការ ញុះញង់ និ​ង​បា​ន​ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ចំពោះគណបក្សអំណាចខ្មែរ ព្រោះគិតថា ជា​គ​ណ​ប​ក្ស​ដែ​ល​ប​ង្ក​ភេ​រ​វ​ក​ម្ម ។ លោកថា លោកនឹងប្តឹងប្រមុខការទូតកម្ពុជាពាក់ព័ន្ធនឹងបញ្ហានេះ ទៅតុលាការ នៅថ្ងៃច័ន្ទ ទី២១ ធ្នូ ឆ្នាំ​២​០​១​៥​ខា​ង​មុ​ខ ។  សូមបញ្ជាក់ថា […]