AEC៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បារម្ភ​អ្នកជំនាញ​ខ្មែរ​ទៅធ្វើ​ការ​នៅ​បរទេស

ភ្នំពេញ៖ នៅ​ចុងឆ្នាំ២០១៥នេះ ប្រទេស​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) ទាំង ១០ នឹងធ្វើ​សមាហរណកម្ម​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន (ASEAN Economic Community) ជា​ផ្លូវការ។ សមាហរណកម្ម ដែលមាន​គោលដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​តំបន់​ នឹង​នាំ​ឲ្យ​មាន​លំហូរ​ទំនិញ សេវាកម្ម ការ​ទុនវិនិយោគ​ ពិសេស​គឺ លំហូរ​កម្លាំង​ពលកម្ម​ជំនាញ​ដោយ​សេរី។ ទន្ទឹម​គ្នាដែរ រដ្ឋមន្ត្រី​ក្រសួង​​ពាណិជ្ជកម្ម​​លោក ស៊ុន ​ចាន់ថុល​ បារម្ភ​ខ្លាច​ សមាហរណកម្ម​​នេះ នាំ​ឲ្យ​​មាន​​លំហូរ​​កម្លាំង​ពលកម្ម​​ជំនាញ​ពី​ប្រទេស​កម្ពុជា ​ទៅ​ប្រទេស​ក្នុង​តំបន់​ដែល​មាន​​ចំណូល​​ខ្ពស់​។ លោក​បាន​​អំពាវនាវ​​អ្នកជំនាញ​​ឲ្យ​បន្តធ្វើ​ការងារ​​ជំនាញ​ នៅ​កម្ពុជា។

សំឡេង​លោក ស៊ុន ចាន់ថុល៖

លោក​ថ្លែង​បែបនេះ ក្នុង​សិក្ខាសាលា​ស្តីពី ឱកាស​សម្រាប់​សហគ្រិន​កម្ពុជា និង​ទីផ្សារ​អាស៊ាន​ដែល​រៀបចំឡើង​ដោយ​សមាគមនិស្សិត សិស្ស​ខេត្តក្រចេះ នៅ​ថ្ងៃទី១៧ ធ្នូ​នេះ នា​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-កូរ៉េ (CKCC)៕