​ក្រុមមន្ត្រី​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​អូរ​ពងមាន់ ត្រូវ​ក្រុម​រថយន្ត​ធំៗ​ដឹកទំនិញ​រអ៊ូរទាំ​ ​ថា​បង្ខំ​ឲ្យ​បង់ប្រាក់​ដោយ​មិន​សមស្រប​ទៅតាម​ស្ថាន​ដឹកទំនិញ​

​ដោយ​៖​ដេ​ង ម៉ា​វិ​ន​

​ខេត្តស្ទឹងត្រែង​៖​ក្រុម​រថយន្ត​ធំៗ​ដឹកទំនិញ​ជិត​១០០​គ្រឿង ដែល​ឆ្លងកាត់​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​អូរ​ពងមាន់ បាននាំគ្នា​រអ៊ូរទាំ​និង​មាន​ការខឹង​យ៉ាងខ្លាំង​ទៅលើ​ក្រុមមន្ត្រី​នៅ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត ដោយសារ​ឃាត់​រថយន្ត​ពួកគេ​ទុក​អស់​រយៈពេល​១​យប់​ហើយ​បង្ខំ​ឲ្យ​បង់ប្រាក់​ដោយ​មិន​សមស្រប​ទៅតាម​ស្ថានភាព ។​

​    ​ការឃាត់​រថយន្ត​ធំៗ​ដឹកទំនិញ​ជិត​១០០​គ្រឿង ពី​សំណាក់​ក្រុមមន្ត្រី​ស្ថានីយ​ជញ្ជីង គឺធ្វើឡើង​នៅក្នុង​អំឡុងពេល​ព្រលប់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ រហូតដល់​ព្រឹក​ព្រលឹម​ថ្ងៃទី​១៧ ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​អូរ​ពងមាន់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧A​ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់​/​ក្រុង​ស្ទឹងត្រែង ។​

​    ​បើតាម​ការរៀបរាប់​ពី​ម្ចាស់​រថយន្ត​ដឹកទំនិញ ពី​ខេត្តរតនគិរី ឆ្ពោះទៅកាន់​ទីផ្សារ​គោលដៅ​នោះ បាន​លើកឡើងថា​៖​កាលពីមុន​រាល់​ការដឹក​ទំនិញ​របស់​ពួកគាត់​ម្តងៗ គឺ​មិនចាំបាច់​ថ្លឹង​ទេ​គ្រាន់តែ​ចូល​បង់ប្រាក់​តែប៉ុណ្ណោះ ដោយ​ក្នុង​១​រថយន្ត​ពួកគាត់​បង់​ត្រឹម​៨​ម៉ឺន​រៀល ព្រោះ​ពួកគាត់​ដឹក​តាម​ក្រុម​ជញ្ជីង​កំណត់ គ្រាន់តែ​ថា​អាច​លើស​ទម្ងន់​កំណត់​៧​ទៅ​៨​តោន​ប៉ុណ្ណោះ​ក្នុង​១​ជើង ។ ក្រុម​អ្នក​ដឹកទំនិញ​បាន​បន្ថែមថា​៖​ក្រុមមន្ត្រី​ជញ្ជីង​មានការ​លំអៀង ដោយ​រថយន្ត​ត្រូវ​ឲ្យ​បង់លុយ ហើយ​រថយន្ត​ខ្លះ​មិន​បង់លុយ​ព្រោះ​ជា​ខ្សែ​របស់គេ តែ​ដឹកទំនិញ​ដូចគ្នា​ទម្ងន់​ស្មើគ្នា​សោះ ។​

​    ​ពាក់ព័ន្ធ​នឹង​ការយក​រថយន្ត​ដឹកទំនិញ​ធំៗ​ពាំង​ផ្លូវ​មិន​ឲ្យ​មានការ​ឆ្លងកាត់​បាន​ជិត​២​ម៉ោង គឺមាន​ហេតុផល​តែមួយគត់​ដែល​ក្រុម​អ្នកបើកបរ​មិន​សុខចិត្ត ដោយសារ​ការយក​លុយ​មិន​សមស្រប​ទៅតាម​ការដឹក​ជញ្ជូន​របស់​ពួកគេ ដូចជា​៖​ការ​លើស​ទម្ងន់​តែ​៧​ទៅ​៨​តោន​សោះ ខាង​ជញ្ជីង​ទារ​ឲ្យ​បង់លុយ​ដល់​ទៅ​៥-៦​លាន​រៀល​ឯណោះ ។​មួយទៀត​កំណត់​ឲ្យ​ដឹក​ស្មើ​ទ្រុង ដឹក​តាម​កំណត់​ហើយ​នៅ​យកលុយ​ទៀត ។​

​សូម​ជំរាប​ថា​៖​ការដែល​ក្រុម​រថយន្ត​ដឹកទំនិញ​ធំៗ ដាក់​ឃាំង​ផ្លូវជាតិ​លេខ​៧A​នេះ បណ្តាល​ឲ្យ​មានការ​ស្ទះ​ចរាចរ​ជិត​២​ម៉ោង ទើប​រក​ដំណោះ​បាន ក្រោម​ការសម្របសម្រួល​ដោយ​ក្រុម​សមត្ថកិច្ច​អធិការនគរបាល​ក្រុង​ស្ទឹងត្រែង ។​

​ទាក់ទិន​ទៅ​និង​សកម្មភាព និង​គោលការណ៍​របស់​ក្រុមមន្ត្រី​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំនុច​អូរ​ពងមាន់​ខាងលើនេះ ក៏ត្រូវ​បាន ម្ចាស់​រថយន្ត ក៏ដូចជា​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​មួយចំនួន​ដែល​ឆ្លងកាត់​បានលើកឡើង​ថា បើ​ធ្វើតាម​ច្បាប់​ត្រូវធ្វើ​ទាំងអស់ មិនត្រូវ​លំអៀង​នោះទេ ៕

​    ​