ប៉ូលិស​​ឃាត់​ខ្លួនជនសង្ស័យមា្នក់​​ ​​និង​ថ្នាំ​ញៀន​៣០​កញ្ចប់​

ខេត្តកំពត ​៖ ​កម្លាំងនគរ​ខេត្ត​ចុះ​បង្ក្រាប​ទីតាំង​ជួញដូរ​​គ្រឿង​ញៀន​មួយ​កន្លែង​ ​ឃាត់​ខ្លួន​ជន​សង្ស័យ​​មា្នក់ រួម​នឹង​វត្ថុតាង​មួយចំនួន កាល​ពី​វេលា​ម៉ោង​៣និង​៣០​រសៀល​ថ្ងៃទី​១៧ ធ្នូ ស្ថិត​ក្នុងភូមិ​ថ្កូវ ឃុំ​ឫស្សី ស្រុក​​ខាងលិច ស្រុក​កំពង់ត្រាច ​។

​​លោក​វរសេនីយ៍ត្រី លក ញ៉ា​វ នាយ​រង​កា​រិយា​ល័យ​​ខេត្ត​ បាន​ឲ្យ​ដឹង​ថា ជន​ស​ង្ស​យ័​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ សេង ស៊ា​ង​ឡេ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ឃុំ​ខាងលើ​ ។ លោក​នាយ​រង​កា​រិយា​ល័យ​​បាន​​បញ្ជាក់​ថា ជន​សង្ស័យ​​​រូប​នេះ ​មាន​​ស្លាក​ស្នាម​របួស​លើត្របក​​ភ្នែក​ខាងស្តាំ​ ​មាន​ប្រភព​ខ្លះ​បាន​យល់​ច្រឡំ​ថា​ សមត្ថ​កិច្ច​ធ្វើ​ទារុណកម្ម​លើ​ជន​សង្ស័យ​ តាមការ​ពិត​ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍កាលពី៥​ថ្ងៃមុន​ដោយ​ម៉ូតូ​បុក​គ្នា​ ។ ​ចំណែក​វត្ថុ​តាង​ មាន​ ថ្នាំញៀន​៣០កញ្ចប់តូច ទូរស័ព្ទ​២ ។​

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕