និ​ស្សិ​ត​ខ្មែ​រ​រៀ​ន​នៅ​អូ​ស្រ្តា​លី បើ​ក​រ​ថ​យ​ន្ត​បុ​ក​ម៉ូ​តូ​រ​ប​ស់​ន​គ​រ​បា​ល​ នាំ​​ក្បួ​ន​គ​ណៈ​ប្រ​តិ​ភូ​អា​ស៊ា​ន​

ភ្នំពេញ ៖ និ​ស្សិ​ត​ខ្មែ​រ​រៀ​ន​នៅ​ប្រ​ទេ​ស​អូ​​ស្រ្តា​លី​ម្នា​ក់ បា​ន​ប​ង្ក​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍ ដោ​យ​បា​ន​បើ​ក​រថ​យ​ន្ត ទៅ​បុ​ក​ម៉ូ​តូ​រប​ស់​ម​ន្រ្តី​ន​គ​រ​បា​ល ខណៈ​កំ​ពុ​ង​នាំ​ក្បួ​ន គ​ណៈ​ប្រ​តិ​ភូ​រ​ដ្ឋ​ម​ន្ត្រី​អា​ស៊ា​ន ទ​ទួ​ល​ប​ន្ទុ​ក​គ្រ​ប់​គ្រ​ង​គ្រោះ​ម​ហ​ន្ត​រា​យ ស្ថិ​ត​នៅ​ចំ​ណុ​ច​ផ្លូ​វ​លេ​ខ​១៨៤ កែ​ង​ផ្លូ​វ​ព្រះ​ន​រោ​ត្ត​ម ស​ង្កា​ត់​ជ័យ​ជំ​នះ​ ខ​ណ្ឌ​ដូ​ន​ពេ​ញ​នា​ព្រឹ​ក​ថ្ងៃ​ទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៥ នេះ​។ សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ថានិស្សិតរូបនេះ​ បើករថយន្ត Rave4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1​A​C​-​3​9​3​6 បានបើកទៅបុកម៉ូតូ ស៊ីរ៉ែនរបស់នគរបាល ដែលកំពុងតែបើកនាំក្បួន ប្រតិភូអាស៊ាន ប​ណ្តា​ល​ឲ្យ​ដួល​រង​កា​រ​ខូ​ច​ខា​ត​ម៉ូតូ ខណៈជនរងគ្រោះរងរបួសស្រាល។ ក្រោយកើតហេតុ កម្លាំងនគរបាល បា​ន​ឃា​ត់​ខ្លួ​ន​អ្ន​ក​បើ​ក​រ​ថ​យ​ន្ត​រូ​ប​នេះ ​ទៅកាន់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីបន្តការសួរនាំ ចាត់ការបន្តទៀត៕ ដោយ៖ ចាន់ធី