រថយន្ត​២​គ្រឿង សាក​កម្លាំង​គ្នា របួសធ្ងន់​ស្រាល​៤​នាក់ នៅ​ប៉ោយប៉ែត​

បន្ទាយមានជ័យ: គ្រោះថ្នាក់​ចរាចរ​មួយ បានកើត​ឡើង បណ្តាល​ឲ្យ​មនុស្ស ៤​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល បង្កឡើង​ដោយ​រថយន្ត​ធុន​តូច​២​គ្រឿង​សាក​កម្លាំង​គ្នា ពេញទំហឹង​លាន់​សូរដូច​រន្ទះ កាលពី​វេលា​ម៉ោងជាង ១០ យប់ ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​។​

​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​៤​នាក់ ទី​១-​ឈ្មោះ​វ៉ា លាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ទី​កូ (​របួសធ្ងន់​)​។ ទី​២-​ឈ្មោះ ផានិត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​របួសធ្ងន់​) ។ ទី​៣-​ឈ្មោះ ជាង សុ​ឃុន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​របួសធ្ងន់​) និង​ទី​៤-​ឈ្មោះ​នូ វឹត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​។ ពួកគេ​ទាំង​៤​នាក់ រស់នៅ​ភូមិ និង​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ។​

​តាម​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គឺ​ឃើញ​រថយន្ត ទី​កូ ពណ៌​ស ចង្កូត​ឆ្វេង​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2V.8466 បាន​បើកបរ​មកពី​កើ​តទៅ​លិច មាន​អ្នករួមដំណើរ​៣​នាក់ ដោយ​បើកបរ​លើ​ទ្រូងផ្លូវ​ខាងឆ្វេង លុះ​កំពុង​ងាក​ឆ្លង ទៅរក​ខាងស្តាំ​ដៃ​វិញ ស្រាប់​តែមាន​រថយន្ត ម៉ាក​តូយ៉ូតា កាមរី ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​៩៥ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 2A.2633 ដែល​កំពុង​បោះពួយ​បញ្ច្រាសទិស​គ្នា ក្នុងទិសដៅ ពី​លិច​មក​កើត បុក​ពេញទំហឹង បង្ក​ឲ្យ​រថយន្ត​ទាំង​២ ខូចខាត​យ៉ាងដំណំ ហើយ​ភាគី​អ្នកបើកបរ និង​រួម​ដំណើរ​រថយន្ត​ទី​កូ រងរបួស​ធ្ងន់​-​ស្រាល​។ ចំណែក​អ្នកបើកបរ​រថយន្ត​តូយ៉ូតា កាមរី ក្រោយពី​បង្កហេតុ​រួច បាន​ចុះ​គេចខ្លួនបាត់​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ក្រុង បាន​ចុះមក​អ​ន្តា​គម​ន៍ និង​វាស់វែង រ​ច​ស្ទូច​យក​រថយន្ត​ទាំង​២ ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា តាមច្បាប់ នាពេល​ក្រោយ​។ ចំណែក​អ្នករងរបួស​ធ្ងន់ ត្រូវបាន រថយន្ត​គិលានសង្គ្រោះ មក​ដឹក យកទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ភ្លាមៗ​ដែរ​៕V​

រថយន្ត​២​គ្រឿង សាក​កម្លាំង​គ្នា របួសធ្ងន់​ស្រាល​៤​នាក់ នៅ​ប៉ោយប៉ែត​

រថយន្ត​២​គ្រឿង សាក​កម្លាំង​គ្នា របួសធ្ងន់​ស្រាល​៤​នាក់ នៅ​ប៉ោយប៉ែត​