ផឹកថ្នាំ​ពុល​ពីរ​នាក់​ក្នុង​ថ្ងៃ​ផ្សេង​គ្នា ម្នាក់​តូចចិត្ត​សង្សារ​សុំ​បែក និង​ម្នាក់​ទៀត​តូចចិត្ត ​កូន​ប្រើស​ម្តី​ធំដាក់

​ខេត្ត​ប៉ៃលិន ៖ នារី​វ័យក្មេង​ម្នាក់ផឹកថ្នាំ​ពុល​បាញ់​ស្មៅ​ប្រភេទ​ទឹក​ខៀវ​អស់​ជា​ច្រើនប៉ង​ធ្វើ​អត្តឃាត ដោយ​សារ​​តូចចិត្ត​​សង្សា​សុំ​បែក ចំណែកឯ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ទៀតផឹក​ថ្នាំពុល​សម្លាប់​សត្វល្អិត​ប្រភេទ​អង់​ទ្រី​ន ប៉ង​ធ្វើ​អត្តឃាតដែរ ដោយសារ​ខឹង​នឹង​កូនស្រី​ច្បង​ប្រើស​ម្តី​ធំ​ស្រែក​គំហក​ដាក់​គាត់ ។ ​តែសំណាងល្អ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ក្រុម​គ្រួសារ​ឃើញ​ទាន់​ប្រញាប់​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​រួច​ផុត​ពី​គ្រោះថ្នាក់។

​​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី១៥-១៦ ធ្នូ ​នៅ​ចំណុច​​ភូមិ​ពេជ្រគិរី សង្កាត់​ប៉ៃ​លិន និង​ភូមិ​ក្បាល​ព្រលាន សង្កាត់​អូតាវ៉ៅ ក្រុង​ប៉ៃ​លិន​ ។

​យុវតីដែល​ផឹក​ថ្នាំ​ពុល​បាញ់​ស្មៅ​​ដោយ​សារ​តូច​ចិត្ត​សង្សារ​សុំ​បែក​ ​ឈ្មោះ អៃ ស្រស់ អាយុ​២១​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​ម្សៅ​មី ​ចំណែក​ស្ត្រី​វ័យ​ចំណាស់​ដែលផឹក​ថ្នាំ​សម្លាប់​ខ្លួន​ដោយ​សារ​តូចចិត្ត​នឹង​កូនស្រី​ច្បងប្រើ​ពាក្យ​សំដី​គំរោះគំរើយ និង​គំហក​ដាក់ខ្លួន​ ឈ្មោះ ហោ សុខា អាយុ​៥៧​ឆ្នាំ មានកូន​ចំនួន​៧​នាក់ ស្រី​៣ ប្រុស​៤​នាក់ ​៕

ផឹកថ្នាំ​ពុល​ពីរ​នាក់​ក្នុង​ថ្ងៃ​ផ្សេង​គ្នា ម្នាក់​តូចចិត្ត​សង្សារ​សុំ​បែក និង​ម្នាក់​ទៀត​តូចចិត្ត ​កូន​ប្រើស​ម្តី​ធំដាក់
ផឹកថ្នាំ​ពុល​ពីរ​នាក់​ក្នុង​ថ្ងៃ​ផ្សេង​គ្នា ម្នាក់​តូចចិត្ត​សង្សារ​សុំ​បែក និង​ម្នាក់​ទៀត​តូចចិត្ត ​កូន​ប្រើស​ម្តី​ធំដាក់
ផឹកថ្នាំ​ពុល​ពីរ​នាក់​ក្នុង​ថ្ងៃ​ផ្សេង​គ្នា ម្នាក់​តូចចិត្ត​សង្សារ​សុំ​បែក និង​ម្នាក់​ទៀត​តូចចិត្ត ​កូន​ប្រើស​ម្តី​ធំដាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត