ឆក់ទូរស័ព្ទ រត់ឆ្លងផ្លូវ ត្រូវនគរបាល ក្របួចជាប់

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានឃាត់ខ្លួន ខណៈធ្វើសកម្មភាព ឆក់ទូរស័ព្ទប្រជាពលរដ្ឋ ដែលកំពុងនិយាយ ហើយព្យាយាមរត់គេចឆ្លងផ្លូវ ប៉ុន្តែជាអកុសល ត្រូវបានកម្លំាងនគរបាលប៉ុស្តិ៍ ផ្សារដើមគរ ឃាត់ខ្លួននៅម៉ោង១៦៖៤០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅចំណុចសួរច្បារចេនឡា ផ្លូវលេខ២៤៥ ក្រុមទី៦ ភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ ង្វៀង យ៉ាំងគូ ហៅយួន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ ឯជនរងគ្រោះឈ្មោះ ណូន នី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករថែសួន ស្នាក់នៅ ភូមិរូង ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។

មន្រ្តីនរគបាលបានឲ្យដឹងទៀតថា វត្ថុតាងចាប់យក រួមមាន ទូរស័ព្ឌមួយគ្រឿងម៉ាក Acer ពណ៌ស មានស៊ីមលេខ 0978 252 100 ជាទូរស័ព្ឌជនរងគ្រោះ បានប្រគល់ឱ្យជនរងគ្រោះវិញ។

សាក្សីនៅកន្លែងកើតហេតុបានថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះរថយន្តឈ្នួល មកពីព្រំដែនថៃ ដោយរថយន្តចតនៅចំណត ផ្សារដើមគរ ពេលនោះជនរងគ្រោះបាន ដើរទៅអង្គុយនៅសួនច្បារចេនឡា ហើយទូរស័ព្ទហៅប្អូនមកទទួល គ្រានតែងដក ទូរស័ព្ទមកកាន់ចុច ស្រាប់តែជនសង្ស័យបាន ស្ទុះមកឆក់យកទូរស័ព្ទបានសម្រេច ហើយរត់ ឆ្លងថ្នល់ព្យាយាមគេចខ្លួន ពេលនោះជនរងគ្រោះ ស្រែកចោរៗ ទើបសមត្ថកិច្ចយើងដែលប្រចាំការ នៅទីនោះ បានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ ជាក់ស្តែងតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិ ការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

ឆក់ទូរស័ព្ទ រត់ឆ្លងផ្លូវ ត្រូវនគរបាល ក្របួចជាប់
ឆក់ទូរស័ព្ទ រត់ឆ្លងផ្លូវ ត្រូវនគរបាល ក្របួចជាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត