កូនស្រីស្ថានិក ហ្វេសប៊ុក Mark Zuckerberg ក្លាយជា Fan របស់ Star Wars

អាមេរិក៖ ខ្សែភាពយន្ត Star Wars កំពុងអន្ទងចិត្តអ្នកគាំទ្រ សូម្បីតែក្មេងមិនទាន់ ដឹងក្តីក៏បានក្លាយជា Fan របស់ ភាពយន្តនេះបាត់ទៅហើយ ដោយសារឪពុកម្តាយ ជាអ្នកគាំទ្រស្រាប់ ។

Mark Zuckerberg វ័យ៣១ឆ្នាំ ស្ថាបនិកហ្វេសប៊ុកដែលគ្រប់គ្នាស្គាល់ថាជាសេដ្ឋីវ័យក្មេងបានបង្រៀនកូនស្រី ដែល កើតមិនទាន់បានមួយខែ ឲ្យក្លាយអ្នកគាំទ្ររបស់ភាពយន្តStar Wars នេះបាត់ទៅហើយ ដោយទិញតុក្កតាតួអង្គ ភាពយន្តនេះ មកដាក់នៅក្បែរកូន ហាក់ដូចជាចង់ឲ្យកូនស្រីតូច Max បានស្គាល់នូវវត្ថុទាំងនេះ ។

ជីវិត Mark Zuckerberg និងភរិយា Priscilla Chan ហាក់កាន់តែរីករាយក្រោយបង្កើតបានកូនស្រី Max ដែលមាន អយុទើបតែបីសប្តាហ៍ ដោយបង្ហោះរូបភាពកូនជាញឹកញាប់ ហើយអ្វីដែលប្លែកចុងក្រោយនេះ Zuckerberg បាន យករូបតុក្កតាក្នុងភាពយន្ត Star Wars មកដាក់ក្បែរកូនស្រី ៕

កូនស្រីស្ថានិក ហ្វេសប៊ុក Mark Zuckerberg ក្លាយជា Fan របស់ Star Wars

កូនស្រីស្ថានិក ហ្វេសប៊ុក Mark Zuckerberg ក្លាយជា Fan របស់ Star Wars