“កម្ពស់” ​ជា​ចំណុច​ខ្សោយ​មួយ​របស់​​បឹង​កេត​មុន​ប៉ះ Buriram


“កម្ពស់” ​ជា​ចំណុច​ខ្សោយ​មួយ​របស់​​បឹង​កេត​មុន​ប៉ះ Buriram

“កម្ពស់” ​ជា​ចំណុច​ខ្សោយ​មួយ​របស់​ក្រុម​បឹង​កេត​អង្គរ​ក្នុង​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ ព្រោះ​ថា​ឱ្យ​តែ​គេ​លេង​បាល់​លើ​ដឹង​តែ​មាន​ឱកាស​ច្រើន​ហើយ។ សម្ដី​របស់​លោក ប្រាក់ សុវណ្ណារ៉ា ។

 “កម្ពស់” ​ជា​ចំណុច​ខ្សោយ​មួយ​របស់​​បឹង​កេត​មុន​ប៉ះ Buriramលោក ប្រាក់ សុវណ្ណារ៉ា

 

មុន​ចេញ​ទៅ​ប្រទេស​ថៃ ដើម្បី​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជាមួយ Buriram United ​ដណ្ដើម​ពាន​រង្វាន់ Toyota Mekong Cup 2015 ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ លោក ​ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្រុម​បឹង​កេត​បាន​បង្ហើប​ចំណុច​ខ្វះ​ខាត​របស់​កូន​ក្រុម​ខ្លួន​ថា៖ “កម្ពស់​ជា​អ្វី​ដែល​បឹង​កេត​នៅ​ខ្សោយ​នៅ​ឡើយ… ឱ្យ​តែ​គេ​លេង​បាល់​លើ ដឹង​តែ​គេ​មាន​ឱកាស​ច្រើន។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​យើង​ខំ​ហ្វឹកហាត់​ចំណុច​នេះ​ខ្លាំង ដើម្បី​អភិវឌ្ឍ​វា​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ”។

 

ទន្ទឹម​នឹង​ចំណុច​ខ្សោយ​នេះ​ដែរ អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ខាង​លើ បាន​បញ្ជាក់​ពី​ចំណុច​ខ្លាំង​របស់​បឹង​កេត​ដែរ​ថា មាន​ខ្សែ​ប្រយុទ្ធ​មុត​ល្អ​ដែល​អាច​វាយ​បក​បាន​លឿន​និង​ច្បាស់ អាច​រក​គ្រាប់​បាល់​បាន​នៅ​ពេល​មាន​ឱកាស​ល្អ​មក​ដល់។ ចំណែក​ឯ​លទ្ធផល​ការ​ប្រកួត​វិញ លោក ប្រាក់ សុវណ្ណារ៉ា ​និយាយ​ថា​សូម​ឱ្យ​ប្រិយមិត្ត​ជា​អ្នក​សម្រេច​ដោយ​ខ្លួន​ឯង ព្រោះ​អ្នក​គាំទ្រ​ប្រហែល​ជា​ដឹង​ច្បាស់​ពី Buriram United ​ហើយ។

 

ក្រុម​បឹង​កេត​អង្គរ ​បាន​ទៅ​ដល់​ប្រទេស​ថៃ​កាល​ពី​យប់​មិញ​នេះ​ហើយ ដោយ​នឹង​ធ្វើ​ការ​ហ្វឹកហាត់​នៅ​ល្ងាច​ម៉ោង​៥​នេះ នា​កីឡ​ដ្ឋាន Supachalasai ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​នៅ​ម៉ោង​៧​ល្ងាច​ថ្ងៃ​អាទិត្យ។ នេះ​បើ​តាម គេហទំព័រ​ផ្លូវការ​បឹង​កេត​បាន​ចុះផ្សាយ​មុន​នេះ​បន្តិច៕

 

​អត្ថបទ៖ មុន្នី រម្យ