រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ជំរុញ ព្រះរាជអាជ្ញាឲ្យ សហការជាមួយ ស្ថាប័នសន្តិសុខ

ភ្នំពេញ៖ ក្រោយពីហេតុការណ៍ ប្លន់ប្រដាប់អាវុធដោយ ក្រុមចោរជាច្រើនករណី នាពេលកន្លងមក រដ្ឋមន្រ្តីក្រសួង យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានកោះហៅព្រះរាជអាជ្ញា ទំាងអស់មកជួបប្រជុំ នៅព្រឹកថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០១៥ ក្នុងនោះលោកបានជំរុញ ឲ្យព្រះរាជអាជ្ញាទាំងអស់ ត្រូវរួមសហការជាមួយ ស្ថាប័នសន្តិសុខនានា ដើម្បីបង្ក្រាបកុំឲ្យ មានករណីនេះ កើតឡើងទៀត។

ក្នុងកិច្ចប្រជុំ នាទីស្តីការក្រសួងលោក រដ្ឋមន្ត្រីអង្គ វង្សវឌ្ឍានា បានជំរុញឲ្យព្រះរាជអាជ្ញាទំាងអស់ធ្វើ ការសហការ ជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីចូលរួមពង្រឹងសន្តិសុខសង្គម ព្រោះថាព្រះរាជអាជ្ញាមានតួនាទី សំខានទាក់ទិន នឹងបញ្ហានេះ ។

ថ្លែងក្នុងប្រជុំលោកគូសបញ្ជាក់ថា«អ្វីដែលសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន លើកឡើងនោះជាការ រំលឹកពាក់ព័ន្ធនឹង ការងារបស់ព្រះរាជអាជ្ញាយើងទាំងអស់គ្នា  និងភារកិច្ចដើម្បីធ្វើយ៉ាងណារកយុត្តិធម៌ ជូនប្រជាពរលដ្ឋ។ ខ្ញុំបាន ធ្វើរបាយការណ៍មួយចំនួនជូនសម្តេចនាយករដ្ឋមន្ត្រីនៃការងារដែលយើងបានធ្វើមួយចំនួន ហើយបានរៀបរាប់ ផងដែរ និងរៀបចំធ្វើយ៉ាងណាកុំឲ្យមានបញ្ហាកើតឡើងដូចករណីនេះទៀត »។

លោករដ្ឋមន្ត្រីថា បញ្ហាដែលសម្តេចនាយករដ្ឋមន្ត្រីបានលើកឡើង គឺបន្ទាប់ពីមានហេតុមួយកើតឡើង ដោយ សារការ បាញ់សម្លាប់ពិរុទ្ធជនពីរនាក់ដែលធ្លាប់ទទួលទោស ប៉ុន្តែបានរត់ចេញពីគុក។

លោកបញ្ជាក់ថា «អ្នកទំាងពីរនាក់ត្រូវ បានកាត់ទោសរួចហើយ ប៉ុន្តែអ្នកទំាងពីរនាក់ហ្នឹងមិនដែលទទួលទោស នោះទេ  ។ យើងបានចាប់បានម្តងហើយនៅតែគេចខ្លួនទៀត ។ករណីនេះ ព្រះរាជអាជ្ញាទំាងអស់ត្រូវតែ យកចិត្ត ទុកដាក់  ដើម្បីអនុវត្តសាលក្រមឲ្យបានត្រឹមត្រូវ  កុំឲ្យមានករណីនេះកើតឡើងទៀត»។

លោករដ្ឋមន្ត្រីថា សម្រាប់ការជួបប្រជុំនៅថ្ងៃទី២២ធ្នូ នាពេលខាងមុខ ដើម្បីដឹងពីរបៀបរបបធ្វើការទំនាក់ទំនង រវាង អាជ្ញាធរជាមូយនគរបាល កងរាជអាវុធហត្ថ ដែលបានរួមសហការគ្នា៕

រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ជំរុញ ព្រះរាជអាជ្ញាឲ្យ សហការជាមួយ ស្ថាប័នសន្តិសុខ

រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ជំរុញ ព្រះរាជអាជ្ញាឲ្យ សហការជាមួយ ស្ថាប័នសន្តិសុខ