កូនស្រីគំរាមធ្វើអត្តឃាត ម្តាយលេងធម៌ក្តៅមែនទែន ព្រោះនិយាយលែងស្តាប់ (មានវីដេអូ)

ចិន៖ វាជារឿងហេតុដ៏សឹងតែមិនគួរឲ្យជឿមួយ បន្ទាប់ពីស្ត្រីជាម្តាយម្នាក់ បានគំរាមបោះកូនស្រីខ្លួនឯង ចូលក្នុង ទឹកទន្លេ ដែលកំពុងហូរយ៉ាងលឿនទាំងកណ្តាលថ្ងៃ ដែលហេតុការណ៍នេះបានកំពុងតែធ្វើឲ្យ អ្នកនិយម ប្រើប្រាស់បណ្តាញសង្គមចិន មានការចាប់អារម្មណ៍យ៉ាងច្រើន។

កូនស្រីគំរាមធ្វើអត្តឃាត ម្តាយលេងធម៌ក្តៅមែនទែន ព្រោះនិយាយលែងស្តាប់ (មានវីដេអូ)កូនស្រីគំរាមធ្វើអត្តឃាត ម្តាយលេងធម៌ក្តៅមែនទែន ព្រោះនិយាយលែងស្តាប់ (មានវីដេអូ)
សកម្មភាពដែល ស្ត្រីជាម្តាយកំពុង ចាប់កូនស្រី ជន្លបោះចូលក្នុងទន្លេ

ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅទីក្រុង Chaozhou ខេត្តក្វាងទុង ប្រទេសចិន ដោយសារស្ត្រីជាម្តាយម្នាក់ បានចាប់សក់កូនស្រីជាប់ សំយ៉ុងចុះទៅក្នុងទឹកទន្លេ បន្តិចម្តងៗ អមដោយសម្លេងស្រែកគំហកយ៉ាងខ្លាំងៗគំរាមបោះក្មេងស្រីរងគ្រោះចូលទៅក្នុងទឹកទន្លេនោះ។

ផ្អែកតាមសម្តីរបស់លោក Wei ដែលជាអ្នកឃើញហេតុការណ៍នោះផ្ទាល់ភ្នែក បាននិយាយថា “ពេលដែលខ្ញុំនិង មនុស្សផ្សេងទៀត កំពុងឈរមើល ស្ត្រីជាម្តាយ បានស្រែកប្រាប់ពួកយើងថា គាត់ធ្វើបែបនេះព្រោះរាល់ពេល គាត់ធ្វើការអប់រំកូនស្រីម្នាក់នេះ នាងតែងគំរាមធ្វើអត្តឃាត ទើបលើកនេះ គាត់ចង់បង្រៀនមេរៀនដ៏ធ្ងន់ធ្ងរមួយ ទៅឲ្យកូនស្រី។ ក្រោយមកគាត់ ក៏បាននិយាយទៀតថា គាត់ពិតជាពិបាកណាស់ ក្នុងការចិញ្ចឹម និងអប់រំកូនស្រីម្នាក់នេះ ហើយដោយសារអស់ជម្រើស ទើបគាត់ជ្រើសយក វិធីបែបនេះតែម្តងទៅ”។

ទោះយ៉ាងណាក៏ដោយ សកម្មភាពរបស់ស្ត្រីជាម្តាយរូបនេះ ត្រូវបានមនុស្សមួយចំនួនធ្វើការរិះគន់ ដោយក្នុងនោះពួកគេ បានលើកឡើងថា ទោះជាស្ត្រីនោះអាច មិនដាច់ចិត្តទម្លាក់ កូនស្រីរបស់ខ្លួនក៏ដោយ តែអាចមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងក៏ថាបាន ព្រោះបើមើលទៅទឹកទន្លេ ថ្វីបើវាមិនសូវជាជ្រៅពិតមែន តែល្បឿនទឹកហូរ ខ្លាំងគួរសមដែរ៕

តោះចង់ដឹងថា តើសកម្មភាពនោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

កូនស្រីគំរាមធ្វើអត្តឃាត ម្តាយលេងធម៌ក្តៅមែនទែន ព្រោះនិយាយលែងស្តាប់ (មានវីដេអូ)កូនស្រីគំរាមធ្វើអត្តឃាត ម្តាយលេងធម៌ក្តៅមែនទែន ព្រោះនិយាយលែងស្តាប់ (មានវីដេអូ)

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត